ព័ត៌មានជាតិ
អង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង បង្កើនទីតាំងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋមានទីលំនៅក្នុងខេត្ត
រដ្ឋបាលខេត្តបាត់ដំបង បានកំណត់ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបន្ថែមនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង សំដៅបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍ក្នុងខេត្តបាត់ដំបង ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពនៅតិចជាង ១៨០ ថ្ងៃ (៦ខែ) និងប្រជាពលរដ្ឋមានអាយុ ១៥ ឡើងទៅ អាចមកបំពេញបែបបទនៅទីតាំងដូចខាងក្រោម៖
-ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ឬ
-អធិការដ្ឋាននគរបាលក្រុង-ស្រុក ឬ
-ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឬ
-ទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបាត់ដំបង
ឯកសារយោងសម្រាប់ស្នើសុំ៖
>ករណីស្នើសុំចុះបញ្ជីថ្មី
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ
>ករណីស្នើសុំបន្តសុពលភាព
-អត្តសញ្ញាណបណ្ណដែលអស់សុពលភាព ឬនៅមានសុពលភាពតិចជាង ១៨០ ថ្ងៃ ។
>ករណីផ្លាស់ប្ដូរអាសយដ្ឋាន
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃអាសយដ្ឋានថ្មី។
>ឯកសារយោងសម្រាប់ព្រះសង្ឃ
-សំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត
-ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ
-សៀវភៅស្នាក់នៅ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


