Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” 

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៦ ក្នុង​សាល​ប្រជុំ​របស់​សាលា​ខេត្ត​បាត់ដំបង មាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​យុទ្ធនាការ “និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ” ក្រោម​អធិបតីភាព​លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង លោក សុវណ្ណ វិ​ទិ​ត្យា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ក្រុម​កាយរឹទ្ធិ និង​សិស្សា​នុ​សិស្ស បាន​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​កិច្ច​ចាប់ផ្ដើម ក្រុម​មន្ទីរ​ព័ត៌មាន បាន​ចាក់​បញ្ចាំង​ស្លាយ ស្តីពី​សកម្មភាព​ និង​ការចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ការ​ចាប់អារម្មណ៍​ និង​ការប្ដេជ្ញាចិត្ត​របស់​យុវជន​ក្នុងការ​ប្រយុទ្ធ ប្រឆាំង ព័ត៌មាន​ក្លែងក្លាយ ដោយ​ចំណាប់អារម្មណ៍​នេះ ត្រូវបាន​លើកឡើង​ដោយ​តំណាង​មន្ត្រី​សារព័ត៌មាន តំណាង ស​.​ស​.​យ​.​ក តំណាង​កាយរឹទ្ធិ​ជាតិ​កម្ពុជា និង​តំណាង​អ្នក​មាន​ប្រជាប្រិយភាព​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

លោក សុវណ្ណ វិ​ទិ​ត្យា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ឡើង​ពន្យល់ និង​បកស្រាយ​អំពី​សារសំខាន់​ នៃ​យុទ្ធនាការ “​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​” និង​ចំពោះ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ឲ្យ​អង្គ​ពិធី​ជ្រាប ​និង​មានការ​យល់ដឹង ព្រោះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​បញ្ជាក់​ពេលកន្លងមក គឺ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ទិស​ស្លោក និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ គឺ​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ដែល​គម្រោង​នេះ​អាច​នឹង​បញ្ចប់ នៅ​ថ្ងៃទី ​១ ខែមិថុនា ឆ្នាំ​ ២០២៦ ខាងមុខនេះ។

ជាមួយ​នេះ លោក សុខ លូ បាន​ពន្យល់​ដល់​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ត្រូវ​ចេះ​ពន្យល់​ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អ្វីដែល​ហៅថា​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​ចេះ​ពិនិត្យ​ប្រភព​ នៃ​ព័ត៌មាន ខ្លឹមសារ​ នៃ​ព័ត៌មាន ត្រូវ​អាន​ឲ្យ​ចប់ ​នៃ​ខ្លឹមសារ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ​តើ​ជា​ព័ត៌មាន​ពិត​ ឬ​ជា​ព័ត៌មាន​ក្លែងក្លាយ ជៀសវាង​ការ​ចែកចាយ​បន្ត ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​បាត់បង់​ទំនុក​ចិត្ត​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ។

លោក​សង្កត់​ធ្ងន់​ថា នៅ​ក្នុង​រយៈកាល នៃ​ជម្លោះ​រវាង​កម្ពុជា និង ថៃ គេ​សង្កេត​ឃើញ​ថា ភាគី​ថៃ បាន​បង្កើត​ផេក​ជាច្រើន​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ បាន​បង្កើត​ជា​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន ដើម្បី​បង្កាច់បង្ខូច​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ ឲ្យ​បាក់​ទឹកចិត្ត និង​មាន​ការ​ថ្នាំងថ្នាក់​ដល់​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​ផង​ដែរ​។ ដូច្នេះ រាល់​ព័ត៌មាន​ដែល​​ទទួល​បាន ត្រូវ​សង្កេត​មើល​អំពី​ប្រភព និង​ខ្លឹមសារ​ពី​ដើម​ដល់​ចប់​ ដោយ​មិន​ត្រូវ​ធ្វើការ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ភ្លាមៗ​ នោះ​ឡើយ ​ធ្វើយ៉ាងណា​ត្រូវ​សាកសួរ​ទៅ​អ្នក​ដែល​យល់ដឹង​អំពី​បញ្ហា​នេះ ព្រោះ​ការ​បន្ត​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​វា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​សង្គម៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម