កីឡា
អ្នកចាំទីភាគច្រើនអាយុក្រោម ២៣ ឆ្នាំ កំពុងធ្វើបានល្អក្នុងលីគកំពូលកម្ពុជា
ក្នុងចំណោមអ្នកចាំទីទាំងក្លិប ១១ ក្លិបនៃលីគបាល់ទាត់កំពូលកម្ពុជា ភាគច្រើនជាកីឡាករកម្ពុជាវ័យក្មេងអាយុក្រោម ២៣ ឆ្នាំ ហើយមានតែក្លិប អឹមអូអាយ កំពង់ដេវ៉ា ដែលប្រើប្រាស់អ្នកចាំទីជាកីឡាករបរទេស។

អ្នកចាំទីអាយុចាប់ពី ២៤ ឆ្នាំឡើងទៅធ្វើមិនសូវបានល្អទេដូចជា កែវ សុខ សិលា របស់ វិសាខា, Wagner Augusto អ្នកចាំទីរបស់ អឹមអូអាយ កំពង់ដេវ៉ា និង អ៊ុំ សេរីរ័ត្ន របស់ កងយោធពលខេមរភូមិន្ទ ជាដើម។ ផ្ទុយទៅវិញ អ្នកចាំទីវ័យក្មេងអាយុ ក្រោម ២៣ ឆ្នាំ មានច្រើនដែលកំពុងលេចធ្លោក្នុងលីគបាល់ទាត់កំពូលកម្ពុជាមានដូចជា កយ សាលីម, ជៀម សំណាង, វីរៈ ដារ៉ា, រ៉េត លីហេង, ម៉ាត់ ឡានី និង រ៉ុង ជុងម៉ីង ជាដើម។
- កយ សាលីម

កយ សាលីម អាយុ ២៣ ឆ្នាំ ជាអ្នកចាំទីរបស់ បឹងកេត ដែលរក្សាសំណាញ់ទី (Clean Sheet) មិនឲ្យដៃគូស៊ុតចូលចំនួន ៨ លើក និងកំពុងក្លាយជាអ្នកចាំទីដែលមានស្ថិតិល្អច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៨។ បច្ចុប្បន្ន បឹងកេត មាន ៣១ពិន្ទុ កំពុងស្ថិតនៅលេខ ៣ បន្ទាប់ពីឈ្នះ ៩ ស្មើ ៤ និងចាញ់ ៥។
- ជៀម សំណាង

ជៀម សំណាង អាយុ ២០ ឆ្នាំ ជាអ្នកចាំទីរបស់ ភ្នំពេញក្រោន ដែលកំពុងធ្វើបានល្អនៅក្នុងរដូវកាលនេះ និងស៊ីដាច់អ្នកចាំទីរៀមច្បង អ៊ុំ វិចិត្រ។ កីឡាករ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ជាអ្នករក្សាសំណាញ់ទីបានល្អស្អាតចំនួន ៦ ដង។ ភ្នំពេញក្រោន មាន ៤០ ពិន្ទុ កំពុងស្ថិតនៅ ២ បន្ទាប់ពីឈ្នះ ១២ ស្មើ ៤ និងចាញ់ ១។
- វីរៈ ដារ៉ា

វីរៈ ដារ៉ា អាយុ ២២ ឆ្នាំ ជាអ្នកចាំទីរបស់ ព្រះខ័នរាជស្វាយរៀង ដែលជាប់ជម្រើសដៃទី១ ស្ទើរគ្រប់ការប្រកួតទាំងពានក្នុងស្រុក និងអន្តរជាតិ។ ថ្វីបើកំពុងជួយឲ្យ ព្រះខ័នរាជស្វាយរៀង ឈរនៅកំពូលតារាងរហូត ប៉ុន្តែរូបគេរក្សាសំណាញ់ទីបានល្អស្អាតតែ ៤ លើកប៉ុណ្ណោះ។
- រ៉េត លីហេង

រ៉េត លីហេង អាយុ ២២ ឆ្នាំ ជាអ្នកចាំទីរបស់ ណាហ្គាវើលដ៍ ដែលរក្សាសំណាញ់ទីបានល្អស្អាតចំនួន ៤ ប្រកួត ស្មើនឹង វីរៈ ដារ៉ា ដែរ ប៉ុន្តែ ណាហ្គាវើលដ៍ មាន ២៩ ពិន្ទុ ស្ថិតនៅលេខ ៤ បន្ទាប់ពីឈ្នះ ៨ ស្មើ ៥ និងចាញ់ ៤ប្រកួត។
- រ៉ុន ជុងម៉ីង

រ៉ុន ជុងម៉ីង អាយុ ១៩ ឆ្នាំ ជាអ្នកចាំទីរបស់ ឡាយហ្វ ខេត្តព្រះសីហនុ ដែលរក្សាសំណាញ់ទីបានល្អស្អាត ចំនួន ២ ប្រកួត។ រូបគេអាចចាត់ទុកជាអ្នកចាំទីវ័យក្មេងជាងគេនៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា ហើយក៏បង្ហាញខ្លួនបានញឹកញាប់គួរសម។ ឡាយហ្វ ខេត្តព្រះសីហនុ ធ្វើមិនបានល្អទេដោយទើបរកបាន ៧ ពិន្ទុ ស្ថិតនៅលេខ ១០ បន្ទាប់ពីឈ្នះ ២ ស្មើ ១ និងចាញ់ ១៣ ប្រកួត។
- ម៉ាត់ ឡានី

ម៉ាត់ ឡានី អាយុ ២០ ឆ្នាំ ជាអ្នកចាំទីរបស់ កងយោធពលខេមរភូមិន្ទ ដែលរក្សាសំណាញ់ទីបានល្អស្អាតចំនួន ១ ប្រកួត។ រូបគេជាជម្រើសដៃទី២របស់ លោកគ្រូ ភា សុភក្ត្រា បន្ទាប់ពីអ្នកចាំទី អ៊ុំ សេរីរ័ត្ន ដែលមានវ័យ ២៨ ឆ្នាំ។ បច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ មាន ១៧ ពិន្ទុ ស្ថិតនៅលេខ ៨ បន្ទាប់ពីឈ្នះ ៤ ស្មើ ៥ និងចាញ់ ៨ ប្រកួត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


