កីឡា
ក្រោយឈ្នះជើងឯកលីគ សុផល ឌីម៉ង់ ប្តេជ្ញាប្រឹងបន្ថែមទៀត ដើម្បីប្រជែងកៅអី ១១នាក់រដូវកាលក្រោយ
កីឡាករសុផល ឌីម៉ង់ បានបង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីសម្រេចក្តីស្រមៃឈ្នះពានលីគកំពូល កម្ពុជា ជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន ហើយរូបគេបានប្តេជ្ញានឹងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ដើម្បីប្រជែងយកកៅអីជម្រើស ១១ នាក់ដំបូងនៅរដូវកាលក្រោយ។

បន្ទាប់ពីផ្លាស់ពីក្រុម អង្គរថាយហ្គឺរ មកចូលរួមជាមួយក្រុម ព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ ឌីម៉ង់ ពិតជាទទួលបានភាពជោគជ័យខ្លាំងគួរឱ្យកត់សម្គាល់ ខណៈថ្មីៗនេះ ទើបតែបានឈ្នះពានលីគកំពូល កម្ពុជា ជាមួយក្រុមរហស្សនាម ព្រះខ័នខៀវ។
ក្រោយឈ្នះពានលីគជាលើកដំបូង ឌីម៉ង់ បានបង្ហាញអារម្មណ៍រំភើបខ្លាំង ប៉ុន្តែកីឡាករគិត ថា ខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ ដូចអ្វីដែលគាត់ចង់បាននៅឡើយទេ។ ខ្សែបម្រើការពារវ័យ ២៥ ឆ្នាំបានប្តេជ្ញាចិត្ត ថា នឹងព្យាយាមដុសខាត់សមត្ថភាពខ្លួនឯងឱ្យល្អជាងនេះបន្ថែមទៀត ដើម្បីប្រជែងកៅអី ១១ នាក់ដំបូងនៅក្នុងក្រុម។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» សុផល ឌីម៉ង់ បានឱ្យដឹងថា ៖ «ជាពានដំបូងនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើប ព្រោះវាជាពាន ដែលខ្ញុំចង់បាន។ ខ្ញុំគិត ថា ក្រុមទាំងមូល គឺធ្វើបានល្អហើយ ប៉ុន្តែសម្រាប់ខ្ញុំ គឺនឹងនៅព្យាយាមដុសខាត់ខ្លួនឯងបន្ថែមទៀត ដោយសារខ្ញុំមិនទាន់គ្រប់គ្រាន់ទេ»។
កីឡាករមានដើមកំណើតនៅខេត្ត សៀមរាប បានបន្តទៀត ថា៖ «រដូវកាលក្រោយ ពួកយើងត្រូវលេងពាន AFC Champions League Two ដែលវានឹងឡើងទៅកម្រិតមួយទៀត។ ខ្ញុំនឹងព្យាយាមប្រឹងប្រែងប្រជែងយកកៅអី ១១ នាក់ដំបូងនៅរដូវកាលក្រោយបន្តទៀត»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


