កីឡា
វីរះ ដារ៉ា ប្រាប់ កយ សាលីម សក្តិសមឈ្នះស្រោមដៃមាសជាងខ្លួន
អ្នកចាំទី វីរះ ដារ៉ា របស់ក្រុម ព្រះខ័នរាជស្វាយរៀង បានទម្លាយអារម្មណ៍ពិតអំពីការឈ្នះពានរង្វាន់ស្រោមដៃមាសនៅរដូវកាលនេះ ដោយរូបគេទទួលស្គាល់ ពាននេះគួរតែបានទៅលើកីឡាករ កយ សាលីម ជាងខ្លួន ដោយសារអ្នកចាំទីក្រុម បឹងកេត មានកំណត់ត្រារក្សាកំណត់ត្រាសំណាញ់ទីច្រើនជាងខ្លួន។

បន្ទាប់ពីលីគកំពូល កម្ពុជា បិទបញ្ចប់រដូវកាល ២០២៥-២០២៦ កាលពីថ្ងៃ អាទិត្យ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦ ដោយប្រគល់ពានរង្វាន់ស្រោមដៃមាសទៅឱ្យអ្នកចាំទី វីរះ ដារ៉ា បានធ្វើឱ្យមានការវែកញែកខ្លាំងនៅលើបណ្តាញសង្គម ដោយមតិភាគច្រើនយល់ ថា ពាននេះគួរតែបានទៅលើអ្នកចាំទី កយ សាលីម ព្រោះ សាលីម មានកំណត់ត្រារក្សាសំណាញ់ទីច្រើនជាងគេចំនួន ១២ លើក ពោលគឺឈរលើ ដារ៉ា ដែលឈរលេខ ២ មាន ៩ លើក។
យ៉ាងណាមិញ ម្ចាស់ស្រោមដៃមាស វីរះ ដារ៉ា ក៏មានគំនិតសុទិដ្ឋិលើរឿងនេះ ដោយរូបគេយល់ ថា កយ សាលីម សក្តិសមឈ្នះស្រោមដៃមាសជាងខ្លួន។ រូបគេសប្បាយចិត្តខ្លាំង ដែលបានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ប៉ុន្តែពានស្រោមដៃមាស គឺរូបគេមានការគោរពទៅលើ កយ សាលីម ដោយសារ សាលីម មានស្ថិតិរក្សាសំណាញ់ទីច្រើនជាង។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» វីរះ ដារ៉ា បាននិយាយដូច្នេះ ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ដែលបានឈ្នះពានឯកត្តជនទាំង ២ នេះ (ពានគ្រាប់បាល់ល្អបំផុត និងពានស្រោមដៃមាស)។ ខ្ញុំសូមនិយាយពាក្យក្នុងចិត្តមួយទៀត ថា ខ្ញុំគឺមានអារម្មណ៍សប្បាយចិត្ត ប៉ុន្តែមួយទៀតខ្ញុំគឺមិនសូវសប្បាយចិត្តអំពីការឈ្នះពានស្រោមដៃមាស»។
កីឡាករបានបន្តទៀត ថា៖ «ខ្ញុំសប្បាយចិត្តជាងគេនូវពានគ្រាប់បាល់ល្អបំផុតរបស់ខ្ញុំ ដោយសារខ្ញុំបានទាត់បញ្ចូលទីក្នុងចម្ងាយឆ្ងាយ។ ប៉ុន្តែសម្រាប់ស្រោមដៃមាស ខ្ញុំមិនហ៊ាននិយាយទេ ដោយសារយើងដឹងគ្រប់គ្នា ថា ខ្ញុំគោរពចំពោះបងលីម ដោយគាត់សក្តិសមឈ្នះជាងខ្ញុំ ដោយសារគាត់មានស្ថិតិរក្សាសំណាញ់ទីច្រើនជាងខ្ញុំ»។
គួរបញ្ជាក់ ថា វីរះ ដារ៉ា បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកពានលីគកំពូល កម្ពុជា នៅរដូវកាលនេះ ដែលជាកំណត់ត្រា ៣ រដូវកាលជាប់គ្នា។ ជាមួយគ្នានេះ ដារ៉ា បានឈ្នះពានឯកត្តជន ២ ម្នាក់ឯង រួមមានពានគ្រាប់បាល់ល្អបំផុត និងពានស្រោមដៃមាស៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


