Connect with us

កីឡា

មក​ដឹង​លំអិត​ពី​​ម្ចាស់​ពាន​ទាំង​អស់​ លីគ​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​ជម្រើស​ជើង​ឯក​ជាតិ​«ខេមបូឌានព្រីមៀរលីគ» រដូវ​កាល​ ២០២៥-២៦ បាន​បិទ​បញ្ចប់នៅ​យប់​ថ្ងៃ​ទី​​១៧ ខែ​ឧសភា ឆ្នាំ ២០២៦ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​តាំង​ពី​ខែ​សីហា ឆ្នាំ ២០២៥។

ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សរុប​ចំនួន ៨៣ លើក និង​កើត​មាន​គ្រាប់​បាល់​ចំនួន ២៧៦ គ្រាប់ ដោយ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ចំនួន ១០៥,១៧១​នាក់។​ ជា​លទ្ធផល ក្រុម ព្រះ​ខ័នរាជ​ស្វាយរៀង បាន​ឈ្នះ​​ជើង​ឯក និង​បាន​ក្លាយ​ជា​ក្រុម​ទី១​​ដែល​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ៣ រដូវ​កាល​ជាប់​គ្នា។ ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ ភ្នំពេញ​ក្រោន និង​លេខ ៣ បាន​ទៅ អង្គរថាយហ្គឺរ។

ភ្នំពេញក្រោន

សម្រាប់​ពាន​រង្វាន់​ឯកត្តជន គឺ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwame Peprah របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល និង​​ជា​ម្ចាស់​ស្បែក​ជើង​​មាស សម្រាប់​ការ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​ចំនួន ២៤ គ្រាប់ ហើយ​រូប​គេ​ក៏​ជាប់​ក្នុង​ជម្រើស ១១ នាក់​ដំបូង​ល្អ​បំផុត។

អង្គរថាយហ្គឺរ

អ្នក​ចាំទី​ វិរះ ដារ៉ា របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឈ្នះ​ពាន​រង្វាន់ ២ គឺ​​ពាន​ស្រោម​ដៃ​មាស​ក្នុង​នាម​ជា​អ្នក​ចាំទី​ល្អ​បំផុត និង​ពាន​គ្រាប់​បាល់​ល្អ​ជាង​គេ​បំផុត ប៉ុន្តែ​មិន​បាន​ជាប់​ក្នុង​ជម្រើស ១១​នាក់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​ឡើយ។ ចំណែក​ពាន​​គ្រូ​បង្វឹក​ល្អ​ជាង​គេ​បំផុត​បាន​ទៅ​លោក Mattew McConkey ​របស់​ក្លិបព្រះខ័ន​រាជ​ស្វាយរៀង។

កីឡាករ Kwame Peprah

ពាន​ ៣ ​ទៀត​គឺ​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​បាន​ទៅ​ ក្លិប​បាល់ទាត់​វិសាខា ពាន​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ល្អ​ជាង​គេ​បំផុត​បាន​ទៅ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ពាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​បាន​ទៅ បឹងកេត។

កីឡាករ វិរះ ដារ៉ា

ចំពោះ​កីឡាករ​ជម្រើស ១១ នាក់ល្អ​បំផុត​ប្រចាំ​រដូវ​កាលគឺ​ អ្នក​ចាំទី៖ កយ សាលីម (បឹងកេត), ខ្សែ​ការពារ៖ សារ៉េត គ្រីយ៉ា (ព្រះ​ខ័ន​រាជ​ស្វាយរៀង) Raul Feher (ភ្នំពេញក្រោន) និង Barbosa (កំពង់ដេវ៉ា) និង Yusuokaa Takuto (អង្គរថាយហ្គឺរ)។ ខ្សែ​បម្រើប្រយុទ្ធ​៖ Patrick ស្លាប​ឆ្វេង​ (ព្រះ​ខ័ន​រាជ​ស្វាយរៀង) ម៉ាត់ នូរ៉ុន កណ្តាល (បឹងកេត) ស៊ីន កក្កដា កណ្តាល (វិសាខា) និង Mark Kurita ស្លាប​ស្តាំ (អង្គរថាយហ្គឺរ) ហើយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​គឺ​​ Kwame Peprah (ព្រះ​ខ័ន​រាជ​ស្វាយរៀង) និង Yusuke Minagawa (ណាហ្គាវើលដ៏)៕

លោក​គ្រូ McConkey

ចំណាត់​ថ្នាក់​

  • ជើង​ឯក៖ ព្រះ​ខ័នរាជ​ស្វាយរៀង
  • លេខ ២៖ ភ្នំពេញ​ក្រោន
  • លេខ ៣៖ អង្គរថាយហ្គឺរ
ពាន​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ល្អ​បំផុត

ពាន​រង្វាន់​ឯកត្តជន

  • ពាន​កីឡាករ​ល្អ​បំផុត៖ Kwame Peprah (ព្រះខ័ន​រាជ​ស្វាយរៀង)
  • ពាន​ម្ចាស់​ស្បែក​ជើង​​មាស៖ Kwame Peprah (ព្រះខ័ន​រាជ​ស្វាយរៀង)
  • ពាន​អ្នក​ចាំទី​ល្អ​បំផុត៖ វិរះ ដារ៉ា (ព្រះខ័ន​រាជ​ស្វាយរៀង)
  • ពាន​គ្រាប់​បាល់​ល្អ​បំផុត៖ វិរៈ ដារ៉ា (ព្រះខ័ន​រាជ​ស្វាយរៀង)
  • ពាន​គ្រូ​បង្វឹក​ល្អបំផុត​៖  Mattew McConkey (ព្រះខ័ន​រាជ​ស្វាយរៀង)
  • ពាន​ម្ចាស់​ផ្ទះ​ល្អ​បំផុត៖ ព្រះខ័ន​រាជ​ស្វាយរៀង
  • ពាន​កីឡដ្ឋាន​ស្អាត​បំផុត៖ វិសាខា
  • ពាន​អ្នក​គាំទ្រ​ច្រើន​បំផុត៖ បឹងកេត
ពាន​កីឡដ្ឋាន​ស្អាត​បំផុត និង​ពាន​អ្នក​គាំទ្រ​ច្រើន​បំផុត

ជម្រើស ១១ នាក់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល

  • អ្នក​ចាំទី៖ កយ សាលីម (បឹងកេត)
  • ខ្សែ​ការពារ៖ សារ៉េត គ្រីយ៉ា (ព្រះ​ខ័ន​រាជ​ស្វាយរៀង) Raul Feher (ភ្នំពេញក្រោន)
  • Barbosa (កំពង់ដេវ៉ា) និង Yusuokaa Takuto (អង្គរថាយហ្គឺរ)
  • ខ្សែ​បម្រើ៖ Patrick (ព្រះ​ខ័ន​រាជ​ស្វាយរៀង) ម៉ាត់ នូរ៉ុន (បឹងកេត) ស៊ីន កក្កដា (វិសាខា) និង Mark Kurita (អង្គរថាយហ្គឺរ)
  • ខ្សែ​ប្រយុទ្ធ៖ Kwame Peprah (ព្រះ​ខ័ន​រាជ​ស្វាយរៀង) និង Yusuke Minagawa (ណាហ្គាវើលដ៏)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម