កីឡា
ក្រុមហ៊ុន វឌ្ឍនៈ ចូលរួមអបអរសាទរ ព្រះខ័នរាជស្វាយរៀង សម្រាប់ការបង្កើតកំណត់ត្រាថ្មី
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ដែលមានក្រុមហ៊ុន វឌ្ឍនៈ ជាដៃគូឧបត្ថម្ភជាច្រើនរដូវកាលមកហើយ បានបង្កើតកំណត់ត្រាថ្មីក្នុងនាមជាក្លិបបាល់ទាត់កម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា ៣ រដូវកាលជាប់គ្នា។

និយាយជារួម ក្រុមហ៊ុន វឌ្ឍនៈ ជាដៃគូឧបត្ថម្ភធំសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគ និងក្លិបបាល់ទាត់ផ្សេងៗទៀតជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនិយាយដោយឡែក ក្រុមហ៊ុនក៏ជាដៃគូអភិវឌ្ឍ ក្លិបព្រះខ័នរាជស្វាយរៀង ជាច្រើនរដូវកាលមកហើយ។

ក្នុងនាមជាដៃគូឧបត្ថម្ភធំ ក្រុមហ៊ុន វឌ្ឍនៈ សូមចូលរួមអបអរសាទរ និងមានមោទនភាពសម្រាប់ជោគជ័យដ៏ធំធេងទាំងពានរង្វាន់ក្នុងស្រុក និងលើឆាកអន្តរជាតិរបស់ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។ ជាពិសេស ការបង្កើតកំណត់ត្រាថ្មីក្នុងនាមជាក្រុមគ្រងជើងឯក ខេមបូឌានព្រីមៀរលីគ ៣ រដូវកាលជាប់ៗគ្នា។

ក្រុមហ៊ុន វឌ្ឍនៈ បានយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់កីឡាគ្រប់វិស័យទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ ដែលបានក្លាយជាដៃគូឈានមុខគេក្នុងការគាំទ្រ និងលើកស្ទួយវិស័យកីឡាជាតិគ្រប់ទម្រង់ រួមមាន កីឡាបាល់ទាត់ កីឡាប្រដាល់គុនខ្មែរ និងកីឡាផ្សេងៗទៀតជាច្រើនទៀតអស់រយៈពេលជាយូរមកហើយក្នុងស្មារតីជាខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរលើកស្ទួយកីឡាខ្មែរ ហើយកីឡាខ្មែរខ្លាំង។

មិនត្រឹមតែឧបត្ថម្ភគាំទ្រផ្នែកធន់ធានហិរញ្ញវត្ថម្ភ និងសម្ភារៈប៉ុណ្ណោះ ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមផ្ទាល់ក្នុងកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍នានាដើម្បីលើកទឹកចិត្ត និងជំរុញស្មារតីកីឡា។ ជាក់ស្តែង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ក៏មានវត្តមានក្នុងពិធីប្រគល់ពានរង្វាន់ និងមេដាយជាផ្លូវការដល់ម្ចាស់ជ័យលាភីនៃខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២៦ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សកម្មភាពរបស់ អ្នកឧកញ៉ា បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី បេះដូងស្រឡាញ់កីឡាពិតប្រាកដ៕





អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


