ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រមានធ្ងន់ៗដាក់មេដឹកនាំកំពូលអ៊ីរ៉ង់ មុនជំនួបជាប្រវត្តិសាស្ត្រនៅអូម៉ង់
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កម្រិតអាសន្ន ខណៈដែលភាគីទាំងពីរត្រៀមបើកកិច្ចចរចាផ្លូវការជាលើកដំបូងនៅទីក្រុង Muscat ប្រទេសអូម៉ង់ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានវាយប្រហារតាមអាកាសលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់កាលពីឆ្នាំមុន។

តាមការចេញផ្សាយរបស់ 9News ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថាគួរតែមានការព្រួយបារម្ភឲ្យមែនទែន ចំពោះមុខការដាក់ពង្រាយកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ និងការគំរាមកំហែងវាយប្រហារជាថ្មី បើអ៊ីរ៉ង់នៅតែបន្តការបង្ក្រាបលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ឬព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនៅទីតាំងថ្មី។ លោកត្រាំ បានអះអាងថា ការបំផ្លាញចោលនូវទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នាពេលកន្លងមក គឺជាកត្តាចាំបាច់សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា ដែលធ្វើឲ្យបណ្តាប្រទេសអារ៉ាប់លែងមានភាពភ័យខ្លាចដូចមុន។
ដ្បិតជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនពិសេសអាមេរិក លោក Steve Witkoff ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃសុក្រទី៦ខែកុម្ភៈនេះ ប៉ុន្តែភាគីទាំងពីរមានរបៀបវារៈខុសគ្នាស្រឡះ។ ខាងរដ្ឋបាលលោកត្រាំ ក្រោមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេស Marco Rubio ចង់ឲ្យការចរចាគ្របដណ្តប់លើបញ្ហាយ៉ាងទូលំទូលាយ រួមមានកម្មវិធីមីស៊ីលបាលិស្ទីក ការគាំទ្រក្រុមភេរវករ និងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្លួនឯង។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានប្រកាសជំហរថា កិច្ចពិភាក្សានឹងកម្រិតត្រឹមតែរឿងនុយក្លេអ៊ែរ និងការដកទណ្ឌកម្មសេដ្ឋកិច្ចដែលជាតម្រូវការចម្បងរបស់ពួកគេប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថា ពួកគេនឹងធ្វើការចរចាដោយផ្អែកលើអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។
ស្របពេលដែលអ្នកការទូតត្រៀមជួបគ្នា ស្ថានភាពយោធានៅតែមានភាពផុយស្រួយបំផុត ដោយអ៊ីរ៉ង់បានប្រកាសដាក់ពង្រាយមីស៊ីលបាលិស្ទីករយៈចម្ងាយឆ្ងាយ «Khorramshahr 4» ដែលមានសមត្ថភាពបាញ់បានជិត ២០០០គីឡូម៉ែត្រ នៅតាមមូលដ្ឋានសម្ងាត់ក្រោមដីរបស់ឆ្មាំបដិវត្តន៍។ ជាមួយគ្នានេះ ឧប្បត្តិហេតុនៅសមុទ្រអារ៉ាប់ និងច្រកសមុទ្រ Hormuz រវាងនាវាចម្បាំងអាមេរិក និងយន្តហោះដ្រូន រួមទាំងនាវាល្បាតអ៊ីរ៉ង់ បានធ្វើឲ្យបណ្តាប្រទេសជិតខាងខ្នះខ្នែងធ្វើជាអាជ្ញាកណ្តាល ដើម្បីទប់ស្កាត់កុំឲ្យផ្ទុះសង្គ្រាមធំដែលអាចបង្កអស្ថិរភាពដល់តំបន់ទាំងមូល។ ការចរចានៅអូម៉ង់លើកនេះ មិនត្រឹមតែជាការសាកល្បងផ្លូវការទូតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកំណត់វាសនានៃសន្តិសុខសកល នៅក្នុងយុគសម័យដែលមហាអំណាចទាំងពីរប្រើប្រាស់ទាំងការចរចា និងកម្លាំងបាយដាក់គ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


