ព័ត៌មានជាតិ
រដ្ឋបាលព្រៃឈើខេត្តព្រះវិហារបង្ក្រាបរថយន្តដឹកឈើ១គ្រឿងដែលដឹកចេញពីតំបន់ព្រៃព្រះរកា
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញនៃរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើ១គ្រឿងរបស់ឈ្មោះ ខេង ដែលដឹកចេញពីតំបន់ព្រៃឈើព្រះរកា ក្នុងស្រុកជាំក្សាន្ត តាមផ្លូវជាតិលេខ៦២ឆ្ពោះទៅរាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្តសាំយុងមួយគ្រឿង នៅចំណុចភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ រថយន្តខាងលើពាក់ស្លាកលេខ បាត់ដំបង 2B-2271 ដែលគេដឹងថា ជារបស់ឈ្មួញឈ្មោះ លោក ខេង កំពុងដឹកផលអនុផលព្រៃឈើ។ ឈើដែលដឹកជញ្ជូននៅលើរថយន្តនោះមានចំនួន ៩ផ្លាន ដែលសង្ស័យថាត្រូវបានកាប់យកពីព្រៃធម្មជាតិ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។

បច្ចុប្បន្ន រថយន្ត និងវត្ថុតាងផលអនុផលព្រៃឈើទាំងអស់ ត្រូវបានកម្លាំងជំនាញនាំយកទៅរក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើនៃខេត្តព្រះវិហារ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីតាមច្បាប់។
សូមជម្រាបផងដែរថា បទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ក្នុងខេត្តព្រះវិហារ នៅតែបន្តកើតមានឡើងយ៉ាងក្តៅគគុក ទោះបីជាសមត្ថកិច្ចបានរឹតបន្តឹងការត្រួតពិនិត្យជាបន្តបន្ទាប់ក៏ដោយ៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


