ព័ត៌មានជាតិ
បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន៥តីតាំងនៅស្រុកត្បែងមានជ័យ
ព្រះវិហារ៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន៥កន្លែងក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាប និងដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅចាត់ការទៅតាមច្បាប់

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក និល វ៉ាន់ដេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំលោកប្រធានការិយាល័យ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រះរកា-ឆែប ចំនួន ០៦នាក់ កងរាជអាវុធហត្ថ ចំនួន០២នាក់ នគរបាល ចំនួន ០២នាក់ សមាជិកក្រុមប្រឹក្សាឃុំពោធិ៍ ចំនួន ០១នាក់ កម្លាំងសរុប ចំនួន ១៤នាក់ ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងកែច្នៃឈើដោយគ្មានលិខិតអនុញ្ញាត ចំនួន ០៥ទីតាំង ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតម៉ាស៊ីនតាបឈូស, ម៉ូទ័រស្វាន, ម៉ូទ័រឈូស និងឈើល្មើសច្បាប់ ជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការទៅតាមច្បាប់

លោកសង្កត់ធ្ងន់ថា ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែធ្វើការបង្រ្កាប៕
ដោយ៖ជុន កុសល






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


