Connect with us

កីឡា

ស្មាត់ជប៉ុន Ishikawa នឹងចាកចេញពី អ៊ីតាលី ផ្លាស់ទៅក្រុមម្ចាស់ជើងឯកលីគតួកគី ៤ សម័យ

បានផុស

នៅ

ស្មាត់ឆ្នើមរបស់ក្រុមជម្រើសជាតិ ជប៉ុន កីឡាករ Yuki Ishikawa នឹងចាកចេញពីក្លិបបច្ចុប្បន្នក្នុងលីគបាល់ទះ អ៉ីតាលី Sir Susa Vim Perugia ដោយផ្លាស់ទៅកាន់ក្លិបបាល់ទះម្ចាស់ជើងឯកលីគកំពូល តួកគី ៤ សម័យនៅរដូវកាលក្រោយ។

កីឡាករ Yuki Ishikawa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Yuki Ishikawa បានលេងនៅក្លិប Sir Susa Vim Perugia ២ រដូវកាលហើយ ដោយរាប់ពីឆ្នាំ ២០២៤ មក ខណៈនៅចុងបញ្ចប់រដូវកាលនេះ Volleytrails បានរាយការណ៍ ថា ស្មាត់ជប៉ុន វ័យ ៣០ ឆ្នាំនឹងចាកចេញពីទីនេះ ដោយផ្លាស់ទៅកាន់ក្លិប Ziraat Bankası នៃលីគ តួកគី។

កីឡាករ Yuki Ishikawa

ក្រុម Ziraat Bankası ត្រូវបានគេដឹង ថា ជាក្រុមខ្លាំងមួយក្នុងប្រទេស តួកគី។ ក្រុមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ ហើយពួកគេធ្លាប់បានឈ្នះជើងឯកលីគបាល់ទះ តួកគី Efeler Ligi ៤ សម័យកាល និងជើង​ឯករង ២ សម័យកាល។ ជាមួយគ្នានេះ ពួកគេក៏ធ្លាប់ឈ្នះពាន អឺរ៉ុប CEV Cup ១ លើកផងដែរ នៅរដូវកាលមុន ២០២៤-២០២៥។

គួរឱ្យដឹងផងដែរ ថា កិច្ចសន្យារបស់ Yuki Ishikawa ជាមួយ Sir Susa Vim Perugia នឹងអស់សុពលភាពនៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ នេះហើយ ខណៈបច្ចុប្បន្នមិនទាន់មានដំណឹងណាមួយអំពីភាគីទាំង ២ នឹងបន្តកិច្ចសន្យាថ្មីនោះទេ៕

កីឡាករ Yuki Ishikawa

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម