កីឡា
តារាឆ្នើមជប៉ុន Yuki Ishikawa មានប្រភពចំណូលច្រើន អាចរកបានខ្ទង់លានដុល្លារក្នុងមួយឆ្នាំ
តារាបាល់ទះឆ្នើមរបស់ក្រុមជម្រើសជាតិ ជប៉ុន កីឡាករ Yuki Ishikawa ត្រូវបានគេប៉ាន់ប្រមាណរកបានប្រាក់ចំណូលដល់ខ្ទង់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

Yuki Ishikawa ជាកីឡាករមកពីទ្វីបអាស៊ីមួយរូប ដែលកំពុងប្រកបអាជីពនៅលីគបាល់ទះ អ៉ីតាលី ជាមួយក្លិប Sir Susa Vim Perugia ដែលជាលីគដ៏ល្បី និងធំបំផុតក្នុងពិភពលោក ហើយនៅក្នុងអាជីពរបស់គេ គឺភាគច្រើនតែងតែប្រកបអាជីពនៅក្រៅប្រទេស ជាពិសេសគឺប្រទេស អ៊ីតាលី នេះតែម្តង។
ជាការពិត ក្រៅអំពីការមានទេពកោសល្យ និងសមត្ថភាពដ៏លេចធ្លោរនៅលើទីលាន អ្នកលេងបាល់ទះវ័យ ២៩ ឆ្នាំ កម្ពស់ ១.៩២ ម៉ែត្ររូបនេះក៏មានប្រាក់ចំណូលច្រើនផងដែរ ពោលរហូតដល់ខ្ទង់លានដុល្លារអាមេរិកឯណោះ។

យោងតាមប្រភពពីបណ្តាញសង្គមបានបង្ហាញថា Yuki Ishikawa គឺមានប្រភពចំណូលច្រើន ពោលគឺទទួលបានពីប្រាក់ពលកម្មនៃតម្លៃកិច្ចសន្យារបស់ក្លិប និងតម្លៃផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាដើម។ យ៉ាងណាក៏ដោយ ជុំវិញប្រាក់ចំណូលលម្អិត គឺពុំមានប្រភពណាមួយបញ្ជាក់នោះទេ ប៉ុន្តែតាមរយៈការប៉ាន់ស្មាន គឺកីឡាករបាល់ទះសញ្ជាតិ ជប៉ុន ទទួលបានថ្លៃពលកម្មពីក្លិបចន្លោះពី ៥០ ម៉ឺនដុល្លារអាមេរិក ទៅ ១ លានដុល្លារអាមេរិក ដោយបូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗ។
ដោយឡែកចំណូលបន្ថែមទៀត Ishikawa រកបានពីការផ្សព្វផ្សាយផលិតផលតាមរយៈម៉ាកយីហោល្បីៗដូចជា Descente, VAAM, Asics, Colantotte, Fabe, Tod’s និង Pola និងតាមរយៈបណ្តាញសង្គមចន្លោះពី ១៥ ម៉ឺនដុល្លារអាមេរិក ទៅ ៤៥ ម៉ឺនដុល្លារអាមេរិក។ សរុបជារួមមក ក្នុងមួយរដូវកាល កីឡាករជប៉ុន រកបានប្រាក់ចំណូលបានចន្លោះពី ៣៥ ម៉ឺនដុល្លារអាមេរិក ទៅ ១ លានដុល្លារអាមេរិក។
គួរឱ្យដឹងថា តាមរយៈចំណូលយ៉ាងច្រើននេះ បានធ្វើឱ្យ Ishikawa ក្លាយជាកីឡាករបាល់ទះ ដែលមានចំណូលច្រើនជាងគេបំផុតប្រចាំប្រទេស ជប៉ុន៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


