Connect with us

កីឡា

ល្បីបំផុតនៅជប៉ុន Yuki ជាតារាបាល់ទះទី១មានរូបសំណាក់នៅសារមន្ទីរ

បានផុស

នៅ

ប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន Yuki Ishikawa ជាកីឡាករបាល់ទះមួយរូប ទទួលបានការគោរពបំផុតនៅប្រទេសជប៉ុន តាម​រយៈ​សមត្ថភាព ទេពកោសល្យ និងសុជីវធម៌ខ្ពស់​ក្នុង​ការ​រស់​នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yuki Ishikawa ដែល​កើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុង Okazaki ខេត្ត Aichi កម្ពស់ ១.៩២ម៉ែត្រ ទម្ងន់ ៨៤គីឡូក្រោម ជាអ្នកលេងបាល់ទះដំបូងគេ​មាន​រូបចម្លាក់​នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន​រូប​សំណាក់​​របស់​គេត្រូវបានដាក់តាំងនៅសារមន្ទីរ Madame Tussauds ក្នុង​ទី​ក្រុង​តូក្យូ។ រូប​គេ​ជាប់ឈ្មោះអ្នកវាយផ្ដាច់កម្ពស់​៣ម៉ែត្រល្អបំផុត (Best Outside Spiker) ក្នុងព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក​ FIVB World Cup (២០១៥, ២០១៩), លីគ​បាល់ទះ​ពិភព​លោក FIVB Nations League (២០២៣), ជើង​ឯក​បាល់ទះ​អាស៊ី​ Asian Championship (២០១៧, ២០១៩, ២០២១) និងឈ្នះពានរង្វាន់ឯកត្តជន​​កីឡាករ​ឆ្នើម​ប្រចាំ​ជើងឯកអាស៊ី ឆ្នាំ២០១៧, ២០២៣។ នៅខែមេសា ឆ្នាំ២០២១ Ishikawa បាន​ក្លាយ​ជាប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន និង​ដើរតួជាអ្នកវាយពីក្រៅប្រអប់យ៉ាងល្អ។

Yuki Ishikawa កើតក្នុងត្រកូលគ្រួសារជាអ្នកកីឡា ដោយម្តាយ​គឺ​អ្នកស្រី Midori ជាអតីតអ្នកលេងបាល់បោះរបស់ក្រុម DENSO។ ចំណែកឪពុក​​គឺ​លោក Mikihisa ជាអតីតអ្នករត់ប្រណាំង។ ឯបងស្រី Naomi ជាអតីតអ្នកលេងបាល់ទះ ហើយប្អូនស្រីឈ្មោះ​ Mayu អាយុ​២៣ឆ្នាំ ​ជាសមាជិក​ក្រុមបាល់ទះនារីជប៉ុន។

តាម​រយៈ​ការ​ជំរុញ​ទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ Ishikawa បានចាប់ផ្តើម​លេងបាល់ទះតាំងថ្នាក់ទី៤។ សមិទ្ធផលល្អបំផុតរបស់គេ​កាល​ពី​យុវជន​គឺទទួលបានចំណាត់ថ្នាក់ទី៨នៅក្នុងការប្រកួត​បាល់ទះ​ជើង​ឯក​​បឋម​សិក្សា All Japan Volleyball Elementary។ ឆ្នាំ២០១០ រូបគេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​​​បាល់ទះ​ជើង​ឯក​អនុវិទ្យាល័យ All Japan Junior High School។ បន្ទាប់មក រូប​គេ​ត្រូវបានជ្រើសរើសជាប្រធានក្រុម​បាល់​ទះ​ខេត្ត Aichi និងបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ JOC Junior Olympic Cup ឆ្នាំដដែល។ នៅវិទ្យាល័យ Ishikawa បានក្លាយជាសិស្សដំបូងគេឈ្នះពានរង្វាន់ Triple Crown ក្នុងការប្រកួត​៣ព្រឹតិ្តការណ៍រួមមាន៖​ Inter-High, National Polity និង Haruko Volley រយៈពេល២ឆ្នាំជាប់គ្នា។

ចន្លោះ​ឆ្នាំ ២០១៤-២០១៥ Ishikawa បានផ្លាស់ទៅលេងឲ្យក្រុមអុីតាលី Parmareggio Modena ប្រហែល៣ខែបន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​​អន្តរវិទ្យាល័យ All Japan Intercollegiate។ យោងតាមមន្ត្រី​សមាគម​បាល់ទះ​ជប៉ុន​ថា​ រូបគេជានិស្សិតជប៉ុន​ទី១ដែល​បាន​ទៅ​លេងលីគក្រៅប្រទេសតាមរយៈសាកលវិទ្យាល័យ និង​ជានិស្សិតដំបូងគេដែលបានលេង​នៅលីគ​បាល់ទះអុីតាលី។ រដូវ​កាល​ ២០១៥-២០១៦ រូបគេបានត្រឡប់​ទៅជប៉ុនវិញ​ដោយ​ចូល​រួម​ជា​មួយ​​ក្រុម​សាកលវិទ្យាល័យ Chuo។ ចុង​ឆ្នាំ២០១៦ រូប​គេ​បាន​ផ្លាស់​​ទៅអុីតាលីម្តងទៀតចូលរួមជាមួយក្រុម​ Top Volley Latina ទាំង​ពេល​​​​រូបគេជានិស្សិតនៅឡើយ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងខែមីនា ឆ្នាំ២០១៨ Ishikawa បានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងជាមួយក្រុមអុីតាលី Emma Villas Siena បន្ទាប់ពីក្លិបមួយនេះ​​បាន​ឡើងមក​នៅលីគកំពូល​អ៉ីតាលី ២០១៨-២០១៩។ បន្ទាប់​មក រូបគេ​បានផ្លាស់ទៅក្រុម Kioene Padova។ ឆ្នាំ២០២០ Ishikawa បានផ្លាស់ទៅ Allianz Milano ហើយជាក្រុមដែលរូបគេកំពុង​លេង​សព្វថ្ងៃ។

ឆ្នាំ២០១២ កីឡាករ Ishikawa ត្រូវបានកោះហៅ​ឲ្យ​​ចូល​រួម​ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម១៩ឆ្នាំ ជាលើកដំបូង។ ពេលនោះរូបគេ​បាន​ជួយ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ជើង​ឯក​យុវជន​អាស៊ី Asian Youth Boys Volleyball Championship នៅទីក្រុងតេអេរ៉ង់​ ប្រទេសអុីរ៉ង់ និងឈ្នះពានរង្វាន់​ជា​អ្នក​វាយ​ផ្តាច់​ល្អបំផុត​ប្រចាំ​ព្រឹត្តិការណ៍។

ឆ្នាំ២០១៣ Ishikawa បានចូលរួមប្រកួត​ជើងឯកពិភពលោក​​អាយុ​ក្រោម​១៩​ឆ្នាំ​ FIVB Volleyball Boys’ U19 នៅប្រទេសម៉ិកស៊ិក។ ពេលនោះក្រុមជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧។ ឆ្នាំដដែលនោះ រូបគេបន្ត​ប្រកួត​ជើង​ឯក​ពិភព​លោក​អាយុ​ក្រោម​២១​ឆ្នាំ​ FIVB Volleyball Men’s U21 នៅប្រទេសតួកគី។ ជាលទ្ធផលក្រុមជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០។

ឆ្នាំ២០១៤ Ishikawa ​បាន​ចូលរួម​ជម្រើសជាតិ​ជប៉ុន​ក្រុម​ធំជាលើកដំបូងសម្រាប់​កីឡាទ្វីប​អាស៊ី Asian Games នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ ពេលនោះ​ជប៉ុនបានឈ្នះមេដាយប្រាក់ បន្ទាប់ពីចាញ់ក្រុមអ៉ីរ៉ង់ ៣-១ វគ្គ​ផ្តាច់ព្រ័ត្រ។

នៅខែកក្កដា ឆ្នាំ២០១៧ Ishikawa បានចូលរួម​ប្រកួត​ជើង​ឯក​អាស៊ី នៅទីក្រុង Gresik ប្រទេសឥណ្ឌូណេស៊ី​ដោយ​ ក្រុមជប៉ុនបានឈ្នះមេដាយមាស ហើយរូបគេបានឈ្នះពានរង្វាន់ឯកត្តជន​២គឺពានរង្វាន់ កីឡាករឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ និង​អ្នកវាយក្រៅប្រអប់ល្អបំផុត។

ឆ្នាំ២០២១ Ishikawa បានក្លាយជាប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន ក្នុងការដឹកនាំចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ។ ក្រុមជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ បន្ទាប់ពីចាញ់ក្រុមប្រេស៊ីល ៣-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ នៅខែកញ្ញា ឆ្នាំ២០២១ រូបគេបានដឹកនាំក្រុម​ជប៉ុន​ឲ្យឈ្នះមេដាយប្រាក់ក្នុងការ​ប្រកួត​ជើង​ឯក​អាស៊ី ហើយរូបគេ​បានឈ្នះពានរង្វាន់ឯកត្តជនជា​ អ្នកវាយក្រៅប្រអប់ល្អបំផុត។

នៅខែកក្កដា ឆ្នាំ2023 Ishikawa និងក្រុមជប៉ុន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​លីគ​បាល់ទះ​ពិភព​លោក​ FIVB Volleyball Men’s Nations League។ នៅខែសីហា ឆ្នាំ២០២៣ រូប​គេ​បាន​ជួយ​ក្រុម​ជប៉ុនឈ្នះមេដាយមាសលើកទី១០ ជើងឯក​បាល់ទះ​អាស៊ី​ និងបានឈ្នះពានរង្វាន់ឯកត្តជន​ជា​​កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍។

កាល​នៅ​ជា​សិស្សវិទ្យាល័យ​ Ishikawa បាន​ជួយ​​ក្រុម​ឈ្នះ​ជើង​ឯក៦​ដង និង​​ឈ្នះ​ពាន​រង្វាន់​ឯកត្តជន​ចំនួន​៣០​។ ពេល​ប្រកួត​ជា​និស្សិត​ឲ្យ​ក្រុម​សាកល​វិទ្យាល័យ​​បាន​ឈ្នះ​ជើង​ឯក៨​ដង និង​​ឈ្នះ​ពាន​រង្វាន់ឯកត្តជន​ចំនួន១០​​។ ក្នុង​នាម​កីឡាករ​តាំង​ពី​យុវជន រហូត​ពេញ​វ័យ​​​សម្រាប់​​ក្រុម​​ជម្រើស​ជាតិ​ជប៉ុន​គឺ​ឈ្នះ​ជើង​ឯក២​ដង ជើង​ឯក​រង​៣ដង ចំណាត់​ថ្នាក់​លេខ​៣​បី​ដង និង​​​ឈ្នះ​ពាន​រង្វាន់​ឯកត្តជន​ចំនួន​១១​៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម