Connect with us

កីឡា

ក្រុមរបស់ Ishikawa បំបាក់ក្រុមរបស់ Nishida ឈ្នះ​ជើងឯកក្លិប​បាល់ទះ​ពិភពលោក ២០២៥

បានផុស

នៅ

ការប្រកួតពានរង្វាន់ក្លិបបាល់ទះជើងឯកពិភពលោក ២០២៥ (FIVB Men’s Volleyball Club World Championship) បានបញ្ចប់កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥ ដោយជើងឯកបានទៅលើក្រុម​​របស់​អ៉ីតាលី Sir Safety Perugia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Sir Safety Perugia របស់ប្រធានក្រុមជម្រើសជាតិ ជប៉ុន Yuki Ishikawa បានបង្ហាញទម្រង់លេងខ្លាំងនៅវគ្គផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះលើក្រុម Osaka Bluteon របស់ស្មាត់ឆ្នើម Yuji Nishida ក្នុងលទ្ធផល ៣ សិតទល់ ០។

ជ័យជម្នះនេះបានធ្វើឱ្យក្រុមជើងខ្លាំងនៃលីគ អ៉ីតាលី លើកពានក្លិបបាល់ទះជើងឯកពិភពលោក ២០២៥ លើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ។ ក្រុម Perugia បច្ចុប្បន្ន ត្រូវបានចារជាក្រុមឈរនៅលំដាប់លេខ ២ ដែលបានឈ្នះពាននេះច្រើនបំផុត ខណៈក្រុម Trentino Itas របស់ អ៉ីតាលី និងក្រុម Sada Cruzeiro របស់ ប្រេស៊ីល ឈរនៅលំដាប់លេខ ១ ដោយក្រុមទាំង ២ បានឈ្នះជើងឯក ៥ លើកដូចគ្នា។

ងាកមកកាន់ក្រុមជើងឯករង Osaka Bluteon វិញ ក៏ទទួលបានការកោតសរសើរអំពីទម្រង់លេងដ៏ល្អផងដែរ បើ​ទោះ​បី​ជា​ពួកគេបានត្រឹមលេខ ២ ក៏ដោយ។ គួរឱ្យដឹងថា នេះជាលើកដំបូង ដែលក្រុមកំពុងឡើងជើងរបស់ ជប៉ុន មួយនេះ មានឈ្មោះប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទះជើងឯកពិភពលោក ប៉ុន្តែ​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​បំបាក់ក្រុមខ្លាំងៗជាច្រើន រហូតបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម