កីឡា
មួយគ្រួសារសុទ្ធតែអ្នកកីឡា បណ្តុះបាន Yuki Ishikawa ជាកំពូលកីឡាករបាល់ទះ
Yuki Ishikawa ជាកីឡាករបាល់ទះដ៏ល្បីល្បាញបំផុតម្នាក់របស់ជប៉ុន មិនចាញ់កីឡាករ Yuji Nishida ប៉ុន្មានទេ។ អ្នកលេងបាល់ទះរូបរាងសង្ហារវ័យ ២៩ ឆ្នាំរូបនេះ កំពុងកាន់តំណែងជាស្មាត់ដ៏ឆ្នើមប្រចាំក្រុម Sir Susa Vim Perugia របស់ប្រទេស អ៉ីតាលី។

Ishikawa ដែលកើតឆ្នាំ ១៩៩៥ ក្នុងខេត្ត Aichi ប្រទេស ជប៉ុន មានគ្រួសារសុទ្ធតែជាអ្នកកីឡា។ ឪពុកឈ្មោះ Mikihisa គឺជាអតីតអ្នកកីឡាករវាយកូនបាល់ ហើយម្តាយអ្នកស្រី Midori ជាអតីតកីឡាការិនីបាល់បោះ។ បងស្រីឈ្មោះ Naomi ជាអតីតកីឡាការិនីបាល់ទះ ហើយប្អូនស្រីឈ្មោះ Mayu បច្ចុប្បន្ន គឺជាកីឡាការិនីបាល់ទះ និងជាសមាជិករបស់ក្រុមបាល់ទះជម្រើសជាតិនារីជប៉ុន ផងដែរ។
ងាកមកកាន់ Ishikawa វិញ ក៏មានទេពកោសល្យកីឡាដ៏អស្ចារ្យដែរ។ រូបគេបានចាប់ផ្តើមលេងបាល់ទះ តាំងពីក្មេង ពោលគឺតាំងពីកំពុងរៀននៅបឋមសិក្សាមកម្ល៉េះ។ ពេលចូលរៀននៅវិទ្យាល័យ Seijo Ishikawa បានរួមចំណែកយ៉ាងសំខាន់ ក្នុងការដឹកនាំក្រុមឈ្នះពានរង្វាន់ ៣ ក្នុងរយៈពេល ២ ឆ្នាំគ្នា។
កីឡាករបាល់ទះកម្ពស់ ១.៩២ ម៉ែត្ររូបនេះ បានក្លាយជាកីឡាករបាល់ទះអាជីពនៅក្នុងឆ្នាំ ២០១៨ ដែលពេលនោះមានវ័យ ២២ ឆ្នាំ បន្ទាប់ពីគាត់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Chuo University។ ក្លិបដំបូង ដែលគាត់បានចូលលេងផ្លូវការ គឺក្លិប Emma Villas Siena ក្នុងប្រទេស អ៉ីតាលី។ យ៉ាងណាមិញ មុនពេលក្លាយជាកីឡាករបាល់ទះអាជីពកម្រិតអន្តរជាតិ Ishikawa ធ្លាប់បានលេងនៅក្លិប អ៉ីតាលី ២ ទៀតគឺក្លិប Modena Volley ក្នុងឆ្នាំ ២០១៤ និង Top Volley Latina ២ រដូវកាល។
នៅក្នុងកម្រិតក្លិបអាជីព ក្រៅពីលេងនៅ Emma Villas Siena កីឡាករសញ្ជាតិជប៉ុនរូបនេះធ្លាប់លេងនៅក្លិប អ៉ីតាលី ២ ទៀតដូចជា Kioene Padova និង Alliaz Milano។ បច្ចុប្បន្នរូបគេកំពុងលេងនៅក្លិបអ៉ីតាលី Sir Susa Vim Perugia។ កាលពីឆ្នាំ ២០២៤ Ishikawa ពិតជាជោគជ័យខ្លាំងមែនទែន ដោយរូបគេបានឈ្នះពាន ៣ ជាមួយក្លិប ក្នុងនោះរួមមាន Bogdanka Volley Cup, Jesi Volley Cup និង Italian Super Cup។

ចំណែកនៅក្រុមជម្រើសជាតិវិញ Ishikawa បានជាប់ជម្រើសជាតិ ជប៉ុន លើកដំបូង គឺនៅឆ្នាំ ២០១៤ ក្នុងពាន Asian Cup ដែលពេលនោះគេមានវ័យ ១៨ ឆ្នាំ។ ក្នុងតំណែងនេះ មានកីឡាករជប៉ុនជាច្រើនដែលមានកម្ពស់ខ្ពស់ជាងខ្លួន ប៉ុន្តែអ្វីដែលធ្វើឱ្យរូបគេទទួលបានការពេញចិត្តពីគ្រូបង្វឹក និងមិត្តរួមក្រុម គឺអាចហក់លោតបានខ្ពស់ កម្លាំងដៃខ្លាំងពោរពេញដោយបច្ចេកទេស និងមានសមត្ថភាពពិសេសមួយទៀត គឺពូកែបាំង។
Ishikawa បានសាងស្នាដៃល្អៗជាច្រើនជាមួយក្រុមបាល់ទះជម្រើសជាតិ ជប៉ុន។ រូបគេបានជួយក្រុមសាំមូរ៉ៃជប៉ុន ឈ្នះមេដាយប្រាក់ក្នុងពានរង្វាន់ FIVB Nations League ឆ្នាំ ២០២៤ និងមេដាយសំរឹទ្ធពាន FIVB Nations League ដដែល ក្នុងឆ្នាំ ២០២៣។ ចំណែកក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games វិញ គាត់ធ្លាប់បានឈ្នះមេដាយប្រាក់នៅឆ្នាំ ២០១៤។
អ្វីដែលពិសេសទៀតនោះ រូបគេបានជួយក្រុមជម្រើសជាតិជប៉ុនឈ្នះជើងឯកបាល់ទះអាស៊ី Asian Championship ពីរដងគឺឆ្នាំ ២០១៧ និង ២០២៣, ឈ្នះមេដាយប្រាក់ក្នុងឆ្នាំ ២០២១ និងមេដាយសំរឹទ្ធក្នុងឆ្នាំ ២០១៩។ មួយទៀត គាត់ធ្លាប់បានជួយជប៉ុន ឱ្យឈ្នះមេដាយសំរឹទ្ធពាន Asian Cup ក្នុងឆ្នាំ ២០១៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


