ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ ព្រមានថា បើអាមេរិកហ៊ានធ្វើសង្គ្រាម លោកត្រាំ នឹងទទួលមេរៀនដ៏ធំធេងបំផុត
ទីក្រុងតេហេរ៉ង់និងវ៉ាស៊ីនតោន នៅតែឌឺដងគ្នាទៅវិញទៅមក ដោយបោះពាក្យសម្តីមិនឈប់ឈរ ខណៈពេលនេះ មេទ័ពអ៊ីរ៉ង់ បានព្រមានទៀតហើយថា៖ សង្គ្រាមជាមួយយើង នឹងផ្ដល់មេរៀនដ៏ធំធេងបំផុតដល់លោក ដូណាល់ ត្រាំ។

ថ្លែងកាលពីថ្ងៃអាទិត្យទី១៥ខែកុម្ភៈឆ្នាំ២០២៦និងត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Roya News, អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ Abdolrahim Mousavi ព្រមានលោក ត្រាំ ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងក្លាយជា «មេរៀន» សម្រាប់លោក។ វានឹងបញ្ឈប់នូវអ្វីដែលទីក្រុងតេហេរ៉ង់ ចាត់ទុកថា ជា «ឥរិយាបថឈ្លានពាន» របស់លោកត្រាំ នៅក្នុងពិភពលោក។
ស្របពេលជាមួយគ្នានោះដែរ មេទ័ពដដែលបានបោះពាក្យសម្តីថា៖ «ប្រសិនបើលោក ត្រាំ ចង់ធ្វើសង្គ្រាមមែន ហេតុអ្វីបានជាចាំបាច់និយាយអំពីការចរចាធ្វើអ្វី?»។

ការគំរាមនេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ ប្រកាសថា ខ្លួនត្រៀមរួចអស់ហើយទាំងផ្នែកការទូតនិងសង្គ្រាម ជាមួយអាមេរិក។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន RT របស់រុស្ស៊ីកាលពីថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បានត្រៀមខ្លួនរួចរាល់អស់ហើយ។

ថ្លែងប្រាប់ពិធីករ Rick Sanchez លោក Araghchi និយាយថា៖ «គ្មានដំណោះស្រាយណាក្រៅពីដំណោះស្រាយតាមផ្លូវការទូតឡើយ។ បច្ចេកវិទ្យានិងភាពរីកចម្រើន មិនអាចត្រូវបានកម្ទេចតាមរយៈការទម្លាក់គ្រាប់បែក និងការគំរាមកំហែងផ្នែកយោធានោះទេ។ ទង្វើទាំងនេះហើយបានធ្វើឲ្យទីក្រុងតេហេរ៉ង់ កាន់តែបាត់បង់ទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន។ យើងចរចាជាមួយសហរដ្ឋអាមេរិក តែអំពីកម្មវិធីនុយក្លេអ៊ែររបស់យើងប៉ុណ្ណោះ។ ការទាមទារផ្សេងៗទៀតគឺ ដាច់ខាតមិនអាចយកមកពិភាក្សាបានឡើយ»។
មិនត្រឹមប៉ុណ្ណឹង លោក Araghchi ក៏បញ្ជាក់យ៉ាងច្បាស់ដែរថា៖ «អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតត្រូវបរាជ័យ។ យើងរៀបចំខ្លួនសម្រាប់ដំណោះស្រាយការទូត ក៏ដូចជាត្រៀមការពារខ្លួនពីការឈ្លានពានថ្មីៗណាមួយដែរ។ សមត្ថភាពយោធារបស់អ៊ីរ៉ង់បានប្រសើរឡើងទាំងបរិមាណនិងគុណភាព ចាប់តាំងពីការទម្លាក់គ្រាប់បែករួមគ្នារបស់អ៊ីស្រាអែល និងអាមេរិក កាលពីឆ្នាំមុន»។
វាក៏កើតឡើងផងដែរ ក្រោយមន្ត្រីអាមេរិកបានទម្លាយព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈរួចហើយសម្រាប់ប្រតិបត្តិការយោធាយូរសប្តាហ៍ លើអ៊ីរ៉ង់។
មន្ត្រីអាមេរិក២រូបសុំមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Reuters ដែលនិយាយកាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈថា៖ «កងទ័ពអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការយោធាយូរសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឲ្យមានការវាយប្រហារមែន។ យុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់អាចនឹងរីកធំទៅជា ជម្លោះដ៏ធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់ បើធៀបនឹងអ្វីដែលធ្លាប់កើតមានរវាងប្រទេសទាំងពីរនាពេលកន្លងមក»។
មន្ត្រីម្នាក់ក្នុងចំណោមនោះបានលើកឡើងថា ជាផ្នែកមួយនៃយុទ្ធនាការដែលអាចកើតមាន ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារលើមូលដ្ឋានសន្តិសុខ និងស្ថាប័នរដ្ឋរបស់អ៊ីរ៉ង់ មិនមែនត្រឹមតែរចនាសម្ព័ន្ធនុយក្លេអ៊ែរប៉ុណ្ណោះទេ ហើយទីក្រុងវ៉ាស៊ីនតោនគិតទុកជាមុនថា ទីក្រុងតេហេរ៉ង់នឹងវាយបកវិញ ដែលនឹងបង្កឲ្យមាន ការវាយប្រហារតបតគ្នាទៅវិញទៅមកនិងការសងសឹកក្នុងរយៈពេលវែង»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


