Connect with us

ព័ត៌មានអន្ដរជាតិ

ស្រុកមួយនៅថៃ ប្រកាសអាសន្ន ឈានដល់បិទសាលា ព្រោះហានិភ័យបាញ់ប្រហារ ដោយបុរសប្រដាប់អាវុធ 

បានផុស

នៅ

ស្រុកLat Lum Kaeo នៃខេត្ត Pathum Thani ប្រទេសថៃបានប្រកាសអាសន្ន ឈានដល់ការបិទសាលាចំនួន២០ ដោយ​សារមានបុរសប្រដាប់អាវុធម្នាក់ កំពុងបង្កការគំរាមកំហែង ហើយអាចប្រើអំពើហិង្សាវាយប្រហារជាយថាហេតុ។

(រូប៖ Nation)

តាមការផ្សាយរបស់ The Nation នៅថ្ងៃពុធទី១៨ខែកុម្ភៈឆ្នាំ២០២៦ បុរសម្នាក់នោះត្រូវគេស្គាល់ថាមានឈ្មោះ Noparat Jinto បានរត់ចេញពីខេត្ត Chonburi បន្ទាប់ពីប្រព្រឹត្តបទល្មើសនៅទីនោះ រួមទាំងការប្រើអំពើហិង្សាលើប្រពន្ធ ហើយគំរាមបាញ់លើអ្នកដទៃទៀតផង។

ក្រោយមានសេចក្តីរាយការណ៍នៅ Chonburi, ប៉ូលិសបានទៅផ្ទះរបស់បុរសម្នាក់នេះ ហើយបានរកឃើញអាវុធជាច្រើន ខណៈរូបគេកំពុងគេចខ្លួន រកមិនទាន់ឃើញនោះទេ។

ពាក់ព័ន្ធរឿងនេះ ក្រសួងសុខាភិបាលថៃ បានប្រកាសឲ្យបិទសាលារៀនចំនួន២០ជាបន្ទាន់ ដើម្បីសុវត្ថិភាពទាំងសិស្សនិងគ្រូ ក្រែងលោ កើតមានការវាយប្រហារ។

ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសថៃ បានប្រកាសឲ្យពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ បើឃើញបុគ្គលណាសង្ស័យ ហើយត្រូវមានការប្រុងប្រយ័ត្នជានិច្ច៕ 

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម