កីឡា
វ័យត្រឹម ១៩ឆ្នាំផ្ញើសារលើកទឹកចិត្តដល់នារីៗឲ្យលេងកីឡាពី ម៉ីម៉ីៗ ថាអ្នកខ្លាំងៗក៏ចាប់ផ្ដើមពីអត់ចេះដែរ
អតីតកីឡាការិនីលីប្រូរបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ម៉ីម៉ី ថាអ្នកដែលស្រឡាញ់ចូលចិត្តកីឡាបាល់ទះគួរសាកចាប់ផ្ដើមហ្វឹកហាត់បាន កុំខ្លាច កុំខ្មាស់គេ ព្រោះអ្នកខ្លាំងៗក៏ចាប់ផ្ដើមពីអត់ចេះសោះដូចគ្នាដែរ។

ម៉ីម៉ី ប្រកួតកន្លងទៅ (រូបភាពផេក Castor)
កីឡាការិនី ខូវ វីវៀន (ម៉ីម៉ី) បានឲ្យដឹងថា ប្រសិនបើយុវជនពិសេសនារីៗដែលស្រឡាញ់វិស័យបាល់ទះនេះគួរសាកចាប់ផ្ដើមហ្វឹកហាត់បានកុំខ្លាច កុំមានការខ្មាសអៀន កុំគិតថាខ្លួនមិនអាចធ្វើបានឲ្យសោះ។ ការខ្មាសអៀនគឺធ្វើឲ្យម្នាក់ៗមិនរីកចម្រើនទៅមុខនោះឡើយ។
កីឡាករ ឬអ្នកខ្លាំងខាងបាល់ទះនេះមុនមានសមត្ថភាពបែបនេះក៏ឆ្លងកាត់ការចាប់ផ្ដើមពីមិនចេះសោះដូចគ្នា ប៉ុន្តែការខំប្រឹងប្រែងតស៊ូទើបធ្វើឲ្យសមត្ថភាពកើនឡើងពីមួយកម្រិតទៅមួយកម្រិតបាន។ យ៉ាងណាប្រសិនបើស្រឡាញ់កីឡាមួយហើយឆ្លៀតចូលលេងទៅ និងចេះសួរពីរបៀបលេងរបស់រៀមច្បងលេងធ្វើដូចម្ដេចបានល្អ ធ្វើដូចម្ដេចលោតបានខ្ពស់ ឬធ្វើដូចម្ដេចទើបកើនឡើងសមត្ថភាពទៅបាន។

ម៉ីម៉ី ប្រកួតកន្លងទៅ
ការលេងកីឡាបាល់ទះគឺល្អសម្រាប់សុខភាព និងល្អលើស្មារតីទៀតផង។ លេងបាល់ទះបានធ្វើឲ្យខ្លួនមានការផ្ចង់អារម្មណ៍ ផ្ដោតលើការងារច្បាស់លាស់បានល្អណាស់ជាក់ស្ដែងមិនថានៅពេលប្រកួតបាល់ទះគឺផ្តោតតែបាល់ទះប៉ុណ្ណោះ។ ងាកមកការសិក្សាដូចគ្នាគឺមានការផ្ដោតអារម្មណ៍បានល្អតែការសិក្សាដែលវាបញ្ជាក់ពីការខុសគ្នាដាច់មុនការហ្វឹកហាត់។

ម៉ីម៉ី លីប្រូក្រសួងមហាផ្ទៃ
បញ្ជាក់ដែរថា កីឡាការិនី ខូវ វីវៀន (ម៉ីម៉ី) ជាអ្នកស្រឡាញ់កីឡា និងមានសមត្ថភាពលេងកីឡាបានច្រើនប្រភេទផងដែរ។ រូបគេលេងកីឡាមិនក្រោមឆ្នាំនោះទេបើទោះជាខ្លួននៅក្មេង និងកំពុងសិក្សារៀនសូត្រយ៉ាងណាក្ដី។ ម៉ីម៉ី ជាអតីតកីឡាការិនីក្រុមបាល់ទះក្រសួងមហាផ្ទៃ។ រូបគេលេងក្នុងតំណែងលីប្រូ។ ដោយសារតែជាប់ទៅបន្តការសិក្សានៅអូស្ត្រាលីអតីតលីប្រូម្នាក់នេះត្រូវផ្អាកការលេងបាល់ះ និងបានចេញដំណើរទៅអូស្ត្រាលី តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះមកម្ល៉េះ៕

ម៉ីម៉ី ប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


