ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិជួញដូរខ្ពស់បំផុតក្នុងរយៈពេលជិត ៧ ខែ លើស ៧០ ដុល្លារ/បារ៉ែល
តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងជាបន្តបន្ទាប់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៧ ខែ ដោយលើស ៧០ ដុល្លារ/បារ៉ែល ចំពេលដែលវិនិយោគិនបន្តឃ្លាំមើលការចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ និងភាពស្រពេចស្រពិលនៃគោលនយោបាយពន្ធប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នៅព្រឹកថ្ងៃអង្គារនេះ តម្លៃប្រេងអន្តរជាតិ ម៉ាក Brent បានកើនលើង ៤៩ សេន ឬ ០,៦៩% ធៀបនឹងតម្លៃបិទការជួញដូរថ្ងៃចន្ទ ដល់ ៧១,៩៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ១០ ព្រឹក (ម៉ោងនៅទីក្រុងភ្នំពេញ) ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI បានកើនឡើង ៤៧ សេន ឬ ០,៧១% ដល់ ៦៦,៧៨ ដុល្លារ/បារ៉ែល។
ក្នុងវគ្គជួញដូរមួយកាលពីថ្ងៃចន្ទ តម្លៃប្រេង Brent បានកើនដល់ ៧២,៥ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំមុន ខណៈ WTI កើនដល់ ៦៧,២៨ ដុល្លារ/បារ់ែល ពោលគឺខ្ពស់បំផុតរាប់តាំងពីថ្ងៃ ៤ សីហា។
កំណើនតម្លៃប្រេងអន្តរជាតិប៉ុន្មានថ្ងៃចុងក្រោយនេះ កើតចេញពីភាពតានតឹងនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលកំពុងបន្ត។ ភាគីទាំង២ រំពឹងថានឹងជួបគ្នាជុំថ្មីនៅទីក្រុងហ្សឺរណែវ នាថ្ងៃព្រហស្បតិ៍ខាងមុខ ខណៈអាមេរិកកន្លងមកទាមទារឱ្យអ៊ីរ៉ង់លុបចោលកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែត្រូវបានអ៊ីរ៉ង់បដិសេធ ក្រោមហេតុផលថាខ្លួនមានគោលបំណងសន្តិភាពតែប៉ុណ្ណោះ។
យ៉ាងណាមិញ កំណើនតម្លៃនៅតែមានកំណត់ ជុំវិញភាពស្រពេចស្រពិលនៃគោលនយោបាយពន្ធគយ ត្រាំ ក្រោយតុលាការកំពូលអាមេរិកកំណត់ថា ពន្ធបដិការរបស់ ត្រាំ គឺខុសច្បាប់ និងត្រូវដកចេញ។ ត្រាំ ដែលប្រឆាំងនឹងការសម្រេចនេះ បានប្រកាសពន្ធថ្មី ១៥% លើគ្រប់ប្រទេសទាំងអស់ និងបានគំរាមដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើប្រទេសណាដែលហ៊ានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលទើបសម្រេចឡើងជាមួយអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


