កីឡា
ពានសម្តេច ស ខេង រកឃើញក្រុមខ្លាំងប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានបញ្ចប់វគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈក្រុមត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ សុទ្ធតែជាក្រុមខ្លាំងៗ។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ម្សិលមិញនេះ។ ក្រុមទទួលបានកៅអីឡើងមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ រួមមាន ក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ត្រូវជួបក្រុម ក្រុមកងពលធំអន្តរាគមន៍លេខ ៣។ ចំណែកមួយគូទៀត ក្រុមស្នងការរាជធានីភ្នំពេញ ត្រូវជួបក្រុម ក្រុម វិសាខា។

គួរបញ្ជាក់ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ ដោយការប្រកួតនឹងចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់តទៅ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ អូឡាំពិក។
លទ្ធផលវគ្គ ៨ ក្រុមចុងក្រោយ
- ស្នងការខេត្ត កោះកុង ៣-១ ស្នងការខេត្ត ព្រះសីហនុ
- កងពលធំអន្តរាគមន៍លេខ៣ ៣-២ បញ្ជាការដ្ឋានអង្គរក្ស A
- ស្នងការរាជធានីភ្នំពេញ ៣-០ ស្នងការខេត្ត ស្វាយរៀង
- វិសាខា ៣-០ ក្រសួងមហាផ្ទៃ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ស្នងការខេត្ត កោះកុង vs កងពលធំអន្តរាគមន៍លេខ៣
- ស្នងការរាជធានីភ្នំពេញ vs វិសាខា

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


