Connect with us

កីឡា

ការ​ប្រកួតកីឡា​បាល់ទះ​​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច​ ស ខេង លើកទី​៤ លើក​ទៅខែ​កុម្ភៈ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​ជាតិ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង រដូវ​កាល​ទី៤ ត្រូវ​បាន​លើក​ពេល​ទៅ​ប្រកួត​ចាប់​ពី​​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ដល់ ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចាស់ ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ គ្រោង​ធ្វើ​នៅ​​ខែ​មករា ឆ្នាំ ២០២៦។ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ ២០២៦ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ប្រកាស​ពីការ​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ថ្មី​។ ៣​រដូវ​កាល​កន្លង​មក ការ​ប្រកួត​ពាន​រង្វាន់ថ្នាក់​ជាតិ​មួយ​នេះ​​ធ្វើ​នៅ​​ខែ​ធ្នូ នៃ​​ចុង​ឆ្នាំ​នីមួយ​ៗ ប៉ុន្តែ​រដូវ​កាល​ទី​៤ ឆ្នាំ ២០២​៦ ត្រូវ​បាន​លើក​​ទៅ​ខែ​កុម្ភៈ ដល់ ខែ​មីនា។

កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២៤ លក្ខន្តិកៈ​នៃ​ការ​ប្រកួត​​​អនុញ្ញាត​ឲ្យ​កីឡាករ​ជម្រើស​ជាតិ ឬ​កីឡាករ​ដែល​មាន​សមត្ថភាព​កម្រិត A តែ​ ២ នាក់​ និង​កីឡាករ​បរទេស​ ១ នាក់​បង្ហាញ​ខ្លួន​នៅលើ​ទី​លាន ខណៈ​កីឡាករ​ ៣ នាក់​ទៀតគឺ​ជា​កីឡាករ​កម្រិត​ B ​ឬ​ យុវជន។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​វ័យ​ក្មេង​ឲ្យ​មាន​បទ​ពិសោធ សមត្ថភាព និង​ស្មារតី​លើ​សម្រាប់​បន្ត​វេន​ក្រុម​ជម្រើស​ជាតិ​លើ​ឆាក​អន្តរជាតិ។ ទោះ​ជា​យ៉ាង​ណា រដូវ​កាល​ទី​៤ ឆ្នាំ ២០២៦ មិន​ទាន់​ត្រូវ​បាន​ប្រកាស​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​លំអិត​ឡើយ។

ការ​ប្រកួត​ ពាន​រង្វាន់​​សម្តេច​ក្រឡាហោម ស ខេង ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល ត្រូវ​បាន​កែ​ប្រែ​លក្ខន្តិកៈ​ជា​បន្ត​បន្ទាប់​ដើម្បី​អភិវឌ្ឍ​ធន​ធាន​កីឡាករ​វ័យ​ក្មេង​កម្ពុជា ពី​ព្រោះ​កីឡាករ​​អាជីព​កម្រិត A គឺ​ប្រកួត​ពាន​រង្វាន់​តេជោលីគ។

ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើ ៣ លើក​មក​ហើយ​គឺ​លើក​ទី១ ក្រុម​ វិសាខា B ជា​ជើង​ឯក លើក​ទី២ ​ក្រុម​ក្រសួង​មហាផ្ទៃ B ជា​ជើង​ឯក និង​​លើក​ទី​៣ ក្រុម​ខេត្ត​ស្វាយរៀង ជា​ជើង​ឯក។

ម្ចាស់​ជើង​ឯក​ ៣ រដូវ​កាល​កន្លង​មក

  • ឆ្នាំ ២០២២ ​ក្រុម​វិសាខា (B) ជា​ជើង​ឯក
  • ឆ្នាំ ២០២៣  ក្រុម​​ក្រសួង​មហា​ផ្ទៃ (B) ជា​ជើង​ឯក
  • ឆ្នាំ ២០២៤ ក្រុម​ខេត្តស្វាយរៀង ជា​ជើង​ឯក

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម