Connect with us

កីឡា

ក្រុម​ស្នងការ​ភ្នំពេញ ឈ្នះ​ជើង​ឯក​សម្តេច ស ខេង អមដោយប្រាន់​រង្វាន់ ៥០ លាន​រៀល

បានផុស

នៅ

ក្រុម​បាល់ទះ​ស្នងការ​រាជ​ធានី​ភ្នំពេញ បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​សម្តេចក្រឡាហោម ស ខេង លើក​ទី​៤ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ស្នងការ​ខេត្ត​កោះកុង ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អាទិត្យ ទី១ ខែ​មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ស្នងការរាជធានី​ភ្នំពេញ​ បាន​បង្កើត​កំណត់​ត្រា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ព្រឹត្តិការណ៍​លើក​ទី​៤​នេះ។ ពួក​គេ​បាន​ឈ្នះ​ទាំង​អស់​​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ នៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ ពួក​គេ​បាន​យក​ឈ្នះ ក្រុម​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ដោយ​លទ្ធផល ៣-០។

ភាព​ភ្ញាក់​ផ្អើល​បាន​កើត​មាន​ឡើងនៅ​ពេល​ពួក​គេ​បាន​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ស្នងការ​ខេត្ត​ស្វាយរៀង តាម​រយៈ​ជ័យជម្នះ ៣-០ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ហើយ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពួក​គេ​បាន​យក​ឈ្នះ វិសាខា ដោយ​លទ្ធផល ៣-០ ទៀត​ មុន​ពេល​លត់​ក្រុម​ស្នងការ​ខេត្ត​កោះកុង​ដោយ​លទ្ធផល ៣-០ ដើម្បី​គ្រង​ជើង​ឯក លើក​ដំបូង​របស់​ខ្លួន​ក្នុង​ប្រវត្តិ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង។

ជា​មួយ​គ្នា​នេះ ក្រុម​អកសមុទ្រ​នារី បាន​ឈ្នះ​ជើង​ឯក​ផ្នែក​នារី បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ស្នងការរាជ​ធានី​ភ្នំពេញ​ ដោយ​លទ្ធផល ៣-២។ ដូច្នេះ​ក្រុម​ស្នងការរាជធានី​ភ្នំពេញ​បុរស​បាន​ឈ្នះ​ជើង​ឯក និង​ផ្នែក​នារី​បាន​ជើង​ឯក​រង។

ជ័យលាភីបុរស

  • លេខ១៖ ស្នងការរាជ​ធានី​ភ្នំពេញ ទទួល​បាន​ប្រាក់​រង្វាន់ ៥០ លាន​រៀល
  • លេខ២៖ ស្នងការ​ខេត្ត​កោះកុង ទទួល​បាន​ប្រាក់​រង្វាន់ ២០ លាន​រៀល
  • លេខ៣៖ វិសាខា ទទួល​បាន​ប្រាក់​រង្វាន់ ១២ លាន​រៀល
  • លេខ៤៖ កង​ពល​ធំ​អន្តរាគមន៍​លេខ៣ ទទួល​បាន​ប្រាក់​រង្វាន់ ៨ លាន​រៀល

ជ័យលាភី​នារី

  • លេខ១៖ អកសមុទ្រ ទទួល​បាន​ប្រាក់​រង្វាន់ ១៥ លាន​រៀល
  • លេខ២៖ ស្នងការរាជធានី​ភ្នំពេញ ទទួល​បាន​ប្រាក់​រង្វាន់ ៨ លានរៀល
  • លេខ៣៖ ក្រសួង​មហា​ផ្ទៃ ទទួល​បាន​ប្រាក់​រង្វាន់ ៤ លាន​រៀល
  • លេខ៤៖ ខេត្ត​ពោធិ៍សាត់ ទទួល​បាន​ប្រាក់​រង្វាន់ ២ លាន​រៀល

ជ័យលាភីឯកត្តជន

  • ចាន់ វាសនា ជា​កីឡាករ​ល្អ​ផ្តាច់​គេ​ប្រចាំ​ព្រឹត្តិការណ៍
  • ចាន់ វាសនា ជា​កីឡាករ​ល្អប្រយុទ្ធ​ស្តាំ
  • សុខ រ៉ាដូ ជា​កីឡាករ​ល្អ​ប្រយុទ្ធ​ស្លាប​ស្តាំ
  • រុន សុខជា ជា​កីឡាករ​ល្អប្រយុទ្ធ​ឆ្វេង
  • ឧក រដ្ឋា ជា​កីឡាករ​ល្អរនាំង​ការពារ
  • សោម សេរីសម្បត្តិ ជា​កីឡាករ​ល្អ​រនាំង​ការពារ
  • យ៉ុន ខេមរៈ ជា​កីឡាករ​លើក​បាល់​ល្អ​ជាង​គេ
កីឡាករ​ឆ្នើម​ៗ​ប្រចាំ​ព្រឹត្តិការណ៍

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម