កីឡា
សួន ចាន់ណារ៉ូ ប្រាប់ថា ពីគន្លឹះវាយបកឈ្នះ ក្រសួងមហាផ្ទៃ
កីឡាករប៉ះសេដ៏ឆ្នើម សួន ចាន់ណារ៉ូ បានចាត់ទុកការលេងនៅក្រុមបាល់ទះនគរបាលខេត្តស្វាយរៀងជួបបញ្ហាខ្លាំងជាងកាលខ្លួនលេងនៅក្លិបបាល់ទះវិសាខា ទើបបានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤។

ក្រុមបាល់ទះនគរបាលខេត្តស្វាយរៀង ត្រូវបាន សមាគមបាល់ទះក្រសួងមហាផ្ទៃ នាំមុខ២សិតមុន ប៉ុន្តែក្រុមខេត្តមួយនេះបានវាយបកយកឈ្នះ៣សិតចុងក្រោយ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ក្រឡាហោម ស ខេង លើកទី៣ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមខេត្តស្វាយរៀងបានប្រមូលកីឡាករចូលរួមហ្វឹកហាត់រយៈពេលខ្លីប៉ុណ្ណោះដើម្បីត្រៀមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខណៈសមាគមបាល់ទះក្រសួងមហាផ្ទៃជាក្រុមដែលបានហ្វឹកហាត់ជាមួយគ្នាយូរមកហើយ ហើយក៏ជាម្ចាស់ការពារជើងឯកឆ្នាំចាស់ថែមទៀត។

សួន ចាន់ណារ៉ូ បាននិយាយក្នុងបទសម្ភាសថា ៖«សម្រាប់ខ្ញុំផ្ទាល់គឺមិននឹកស្មានដល់ទេ ពីព្រោះឡើងមកដល់វគ្គនេះ ក្រសួងមហាផ្ទៃល្អខ្លាំងមែនទែន។ ខាងស្វាយរៀងខ្ញុំគឺកីឡាករលក្ខណៈក្រៅផ្លូវការ ក្នុងផ្លូវការខ្លះយកមកចាប់បញ្ចូលគ្នា។ ការលេងគឺពិបាក ជួបក្រសួងមហាផ្ទៃ ពួកគេហាត់ជុំគ្នារាល់ថ្ងៃយូរហើយ។ គេមានកីឡាករលេចធ្លោគឺ មឿន ម៉េងឡាយ និង ធី ម៉េងហួង ហើយ កែវ ស្រេងលីហ៊ួរ ដែលជាអ្នកប៉ះសេ គឺកម្រិតសមត្ថភាពរបស់គាត់ចង់ស្មើខ្ញុំដែរ។ និយាយរួមចង់លើខ្ញុំទៀត បូកទាំងការធ្វើរនាំងផង»។
«សិតទី១ ទី២ ខាងខ្ញុំចាញ់គេ ហើយសិតទី៣ ក៏គេនាំមុខដែរ៥ទៅ៦ពិន្ទុ។ បន្ទាប់មកខ្ញុំបានប្រាប់កូនក្រុមខ្ញុំថា ពួកយើងលេងធម្មតា គឺលេងបែបមិនភ័យខ្លាចចាញ់។ ខ្ញុំប្រាប់ពួកគាត់ ហើយពួកគាត់ស្តាប់ខ្ញុំ។ យើងកាន់តែលេង កាន់តែល្អ លក្ខណៈថា ពួកគាត់លែងភ័យខ្លាចនឹងរនាំងបិទបាំងរបស់គេទៀតហើយ ពីព្រោះ២សិតដំបូងជាប់រនាំងគេរហូត ហើយការប្រយុទ្ធរបស់ពួកគាត់ខ្លាំងមែនទែន»។ សួន ចាន់ណារ៉ូ បានរៀបរាប់។

កីឡាករបន្តថា ៖«ការលេងនេះ យើងមានឧបសគ្គច្រើន។ យើងខ្ចីជើងកីឡាករមកពីបញ្ជាការដ្ឋានអង្គរក្ស យកកីឡាករចាស់ដូចជា មី រស្មី, មី ប៊ីនយ៉ា ហើយក៏មានកីឡាករគុយបា Herera។ យើងចាប់បញ្ចូលគ្នា ហ្វឹកហាត់ក្នុងពេលខ្លី ហើយខ្ញុំគិតថា មិនអាចទៅរួចជាមួយគេទេ ពីព្រោះយើងហាត់រយៈពេលខ្លី ហើយពួកគាត់អត់ធ្លាប់លេងជាមួយខ្ញុំទេពីមុន»។
«ពេលខ្ញុំលើកបាល់ម្តងៗគិតខ្លាំងមែនទែន ត្រូវធ្វើយ៉ាងណាឲ្យត្រូវតាមការប្រយុទ្ធរបស់ពួកគាត់។ និយាយទៅគឺប្លែក ពិបាកមែនទែនសម្រាប់ខ្ញុំ។ កាលខ្ញុំលេងក្លិបវិសាខា គឺខ្ញុំអត់សូវហត់ទេ ដោយសារយើងលេងដឹងតួនាទីគ្នាច្បាស់។ ដល់ពេលលេងឲ្យស្វាយរៀង ខ្ញុំត្រូវបញ្ជាផង ស្រែកផង រត់ផងគឺធ្វើឲ្យខ្ញុំហត់ខ្លាំងមែនទែន»។

ជ័យលាភីមានដូចខាងក្រោម៖
- ជើងឯក៖ ក្រុមខេត្តស្វាយរៀង ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន ៥០លានរៀល
- ជើងឯករង៖ ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ២០លានរៀល
- លេខ៣៖ ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ១២លានររៀល
- កីឡាករបិទកណ្តាលល្អបំផុត៖ ឈាង ជីវែង មកពីបញ្ជាការដ្ឋានអង្គរក្ស (A)
- កីឡាករបិទកណ្តាលល្អបំផុត៖ ផល រតនៈ មកពីក្រុមខេត្តតាកែវ
- កីឡាករប៉ះសេល្អបំផុត៖ សួន ចាន់ណារ៉ួ មកពីក្រុមខេត្តស្វាយរៀង
- កីឡាករលីប៊ើរ៉ូល្អបំផុត៖ ឃឹម សុវណ្ណដារ៉ា មកពីក្រុមខេត្តស្វាយរៀង
- កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ Herera មកពីក្រុមខេត្តស្វាយរៀង
- កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ គួន ម៉ុម មកពីក្រុមខេត្តតាកែវ
- កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ
- កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


