ព័ត៌មានអន្ដរជាតិ
AFP ចុះផ្សាយពីការប្ដេជ្ញារបស់សម្តេចធិបតី ក្នុងការបោសសម្អាតក្រុមScamដែលធ្វើឲ្យខូចឈ្មោះកម្ពុជា
ចេញផ្សាយថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ AFP បានដកស្រង់ប្រសាសន៍នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបង្ហាញពីការប្តេជ្ញាលុបបំបាត់បណ្តាញឆបោកតាមអ៊ីនធឺណិត (Scam) ដែលកំពុងរីករាលដាល និងធ្វើឲ្យខូចឈ្មោះកម្ពុជា។

សម្ដេចបានលើកឡើងប្រាប់ AFP ថា «សេដ្ឋកិច្ចខ្មៅ»នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះជាតិ និងប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ ក្នុងកិច្ចសម្ភាសន៍ សម្តេចបានទទួលស្គាល់ថា ទោះបីជាឧស្សាហកម្មឆបោកដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ បានជួយជំរុញវិស័យអចលនទ្រព្យ និងសំណង់ដោយប្រយោលក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានទទួលផលចំណេញពីសកម្មភាពទាំងនេះទេ។ សម្តេចបានបដិសេធថា កម្ពុជាមិនបានពឹងផ្អែកលើការឆបោកទាំងនេះឡើយ បើទោះបីជាមានការប៉ាន់ស្មានថាមានមនុស្សប្រហែល ១០០ ០០០នាក់កំពុងធ្វើការក្នុងវិស័យនេះក៏ដោយ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានបកស្រាយអំពីការចាប់ខ្លួនលោក Chen Zhi ទៅកាន់ប្រទេសចិនផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា អាជ្ញាធរមិនបានដឹងថាបុគ្គលនេះគឺជា «មេខ្លោង» នៃអាណាចក្រឆបោកឡើយ ដោយសារកន្លងមកក្រុមហ៊ុន Prince Group ហាក់ដូចជាមានអាជីវកម្មស្របច្បាប់ធម្មតា។ សម្តេចបានពន្យល់ថា ការបញ្ជូនខ្លួន Chen Zhi ទៅប្រទេសចិន ជាជាងសហរដ្ឋអាមេរិក គឺដោយសាររូបគេត្រូវបានដកសញ្ជាតិខ្មែរវិញ បន្ទាប់ពីរកឃើញថាបានប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទទួលបានសញ្ជាតិ ដែលធ្វើឲ្យរូបគេនៅសល់តែសញ្ជាតិចិនប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងចាត់វិធានការភ្លាមៗនៅពេលដឹងពីសកម្មភាពខុសច្បាប់ ដើម្បីបោសសម្អាតបញ្ហាឆបោកតាមអ៊ីនធឺណិត និងការពារសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់ជាតិ។ បច្ចុប្បន្ន មជ្ឈមណ្ឌលឆបោកទាំងនេះបានពង្រីកប្រតិបត្តិការរបស់ខ្លួនពីការកំណត់គោលដៅលើអ្នកនិយាយភាសាចិន ទៅកាន់ជនរងគ្រោះជុំវិញពិភពលោក តាមរយៈការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយប័ណ្ណឌីជីថលជាដើម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


