ព័ត៌មានជាតិ
ឱកាសទិវាអន្តរជាតិនារី លោក ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តីនៅគ្រប់វិស័យការងាររបស់បុរស
ថ្លែងនោក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៥ ខែមីនា លោក ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរ ដើម្បីជួយជ្រោមជ្រែង និងអប់រំទូន្មានទេនោះ គឺបុរសមិនអាចមានឱកាសពេញលេញបំពេញតួនាទី និងការងារបានល្អនោះឡើយ។

នៅចំពោះមុខលោកស្រី កែ សួនសុភី ជាភរិយា លោក ស សុខា បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ជាពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ទាំងការផ្ដល់កម្លាំងចិត្ត ការទទួលរាប់រងដោះស្រាយបន្ទុកគ្រួសារក្នុងពេលបុរសជាស្វាមីត្រូវបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ដែលពេលខ្លះស្ទើរតែពុំមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គុណតម្លៃរបស់ស្ត្រី គឺជាគុណដែលមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានឡើយ ដោយស្ត្រីបានលះបង់គ្រប់បែបយ៉ាង តាំងពីកម្លាំងកាយចិត្ត រហូតដល់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជ្រោមជ្រែងគ្រួសារ និងសង្គមជាតិ ដោយមិនគិតពីការនឿយហត់។ ប្រសិនបើយើងយកតម្លៃនៃទឹកប្រាក់ ឬទ្រព្យសម្បត្តិមហាសាលណាមួយមកប្រៀបធៀប ក៏មិនអាចស្មើនឹងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីបានដែរ ព្រោះការលះបង់របស់ស្រ្តី គឺកើតចេញពីសេចក្ដីស្រឡាញ់ និងការទទួលខុសត្រូវ ដែលគ្មានអ្វីអាចមកជំនួសបានឡើយ។ លោក ស សុខា បន្ថែមយ៉ាងដូច្នេះ។
ក្នុងន័យនេះ លោក បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន គប្បីបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្រ្តីដែលកំពុងបំពេញការងារឱ្យកាន់តែមានឱកាសទូលំទូលាយក្នុងការបញ្ចេញសមត្ថភាព ចំណេះដឹង និងត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រីក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុងវិស័យសាធារណៈ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


