Connect with us

សេដ្ឋកិច្ច

​ហាងឆេងមាសក្នុងស្រុក​ លក់ចេញ ​៦៣០ ​ដុល្លារ ​មួយជី​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​ក្នុងស្រុក​លក់​ចេញ ​៦៣០ ​ដុល្លារ ​ក្នុង​មួយជី ​នៅ​ព្រឹក​ថ្ងៃទី​ ០៦ ​ខែមីនា មាន​ការ​ធ្លាក់ចុះបន្តិច ​ខណៈអ្នកជំនាញអះអាងថា តម្លៃមាសនៅតែបន្តរក្សាតម្លៃខ្ពស់ ដោយសារ​សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជា​ថ្មីថា ​តម្លៃមាស​បានបន្តកើនឡើងតាំងពីដើមឆ្នាំ ​២០២៦ រហូតដល់ ៦៦០០ ​ដុល្លារ ក្នុងមួយ​តម្លឹង​ ដោយ​សារតែវិបត្តិសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសម្ពាធពន្ធរបស់​សហរដ្ឋ​អា​មេរិក។​

​លោក ឡុង សំណាង ​លើកឡើងថា ​នៅពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ​បើក​ការ​វាយ​ប្រហារ​ទៅ​លើប្រទេសអ៊ីរ៉ង់ ​កាលពីថ្ងៃសៅរ៍សប្ដាហ៍​មុន​បានធ្វើឱ្យតម្លៃមាស​ហក់ឡើង ​បន្ទាប់មក​មាន​ការ​ធ្លាក់​ចុះ​មកវិញ ​ដោយសារតែ​វិនិយោគិនមួយចំនួន ​បានដកលុយ​ពីការវិនិ​យោគលើមាស​ហើយ​ទៅ​វិនិ​យោគលើប្រេងវិញ។​

​លោក ឡុង សំណាង បញ្ជាក់ថា៖ «ប្លុកហ្នឹងគឺជាតំបន់ប្រេង ដែលជាពាណិជ្ជកម្មមួយដ៏ធំ​នៅលើ​ពិភព​លោក ​ហើយវាក៏ជះឥទ្ធិពលសេដ្ឋកិច្ចទៅលើបណ្ដាប្រទេសមួយចំនួន គេមើល​ឃើញថា ​បើ​មាន​បញ្ហា​នៅតំបន់នោះ​ ការរាំងស្ទះក្នុងការ​ដឹកជញ្ជូនប្រេង កាត់បន្ថយនូវការផ្គត់ផ្គង់ ជំរុញឱ្យ​តម្លៃ​ហាង​ឆេង​ប្រេងកើនឡើង»។​

​អ្នកជំនាញរូបនេះ ​បន្ថែមថា ​វិនិយោគិន​បាន​ដក​កញ្ចប់​លុយ​មួយ​ចំនួន​ទៅ​វិនិយោគ​លើ​ប្រេង​ ក្នុង​ឱ​កាស​ដែល​អាចទាញ​ផលចំណេញ​។​

​លោក ឡុង សំណាង បន្ថែមថា៖ «នៅយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ យើងឃើញថា តម្លៃហាង​ឆេង​មាស តម្លៃមាសមានការធ្លាក់ចុះ ដោយសារតែមូលធននៃការជួយញដូរមាសឃើញ​ដកសាច់​ប្រាក់​នៃ​ការ​ជួញដូរច្រើន ខណៈស្ដុកអាមេរិកមួយចំនួនក៏ថយចុះដែរ វិនិយោគិនមួយចំនួនបានលក់មាស ដើម្បី​កាន់ប្រាក់ដុល្លារទៅទិញប្រេងដែលគេអាចយកផលចំណេញ​​ក្នុងរយៈពេលខ្លី»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម