ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលព្យាយាមអន្ទងចិត្តប្រជាជនអ៊ីរ៉ង់ឲ្យងើបបះបោរប្រឆាំងរបបដឹកនាំបច្ចុប្បន្ន
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ (Benjamin Netanyahu): បានថ្លែងសារដ៏កម្រមួយដែលបានចែកចាយលើបណ្តាញសង្គមរបស់អង្គភាពរបស់រដ្ឋាភិបាល ក្នុងន័យជំរុញទឹកចិត្តប្រជាជនអ៊ីរ៉ង់ឲ្យងើបឡើងតតាំងប្រឆាំងនឹងរបបដឹកនាំបច្ចុប្បន្ន ដើម្បីសេរីភាពរបស់ពួកគេ ខណៈការវាយប្រហារលើប្រទេសអឺរ៉ង់ឈានចូលដល់១២ថ្ងៃ។

តាមយៈសារថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ ដែលដាក់ចំណងជើងថា «ប្រជាជនអ៊ីរ៉ង់» ដែលចែកចាយលើបណ្តាញសង្គមនៃក្រសួងការបរទេសអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានលើកឡើងថា ការធ្វើសង្គ្រាមលើកនេះដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិករួមគ្នា ដើម្បីវាប្រហារលើរដ្ឋាភិបាលអឺរ៉ង់បច្ចុប្បន្ន គឺជាសង្គ្រាមប្រវត្តិសាស្ត្រ និងដើម្បីសេរីភាពផង។
ការចេញសារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះកើតឡើង បន្ទាប់ពីគណៈមេដឹកនាំសាសនាឥស្លាមបានបោះឆ្នោតគាំទ្រ លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានប្រកាសថាស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកតាំងពីថ្ងៃទី១ខែមីនា។
ការជ្រើសរើសបានមេដឹកនាំបន្តវេននេះ គឺបង្ហាញពីភាពរឹងមាំក្នុងអំណាចគ្រប់គ្រងក្នុងប្រទេសអ៊ីរ៉ង់ ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តវាយប្រហារយ៉ាងខ្លាំងលើហេដ្ឋារចនាសមស្ព័ន្ធយោធា រោងចក្រចម្រាញ់ប្រេង រោងចក្រថាមពល កន្លែងផលិតមីស៊ីល សាលារៀន មន្ទីរពេទ្យ និង ទីតាំងស៊ីវិលជាច្រើនទៀត។
លោក ណេតាន់ញ៉ាហ៊ូ បាននិយាយថា៖« យើងកំពុងធ្វើសង្គ្រាមជាប្រវត្តិសាស្ត្រដើម្បីសេរីភាព។ នេះគឺជាឱកាសមួយក្នុងជីវិតសម្រាប់អ្នកដើម្បីកម្ចាត់របប Ayatollah និងទទួលបានសេរីភាពរបស់អ្នក។ រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងវាយប្រហារពួកឧទ្ទាមនៅទីក្រុងតេហេរ៉ង់ឱ្យកាន់តែខ្លាំងជាងពេលណាៗទាំងអស់»។
នៅក្នុងសារខ្លីៗដ៏មានឥទ្ធិពលពន្យុះឲ្យប្រជាជនអ៊ីរ៉ង់រួមដៃដើម្បីប្រយុទ្ធនោះ លោក ណេតាន់ញ៉ាហ៊ូ បានលើកឡើងបន្តថា៖«ពួក Ayatollah លែងមានទៀតហើយ ហើយខ្ញុំដឹងថាអ្នកមិនចង់ឱ្យAyatollahត្រូវបានជំនួសដោយពួកឧទ្ទាមម្នាក់ទៀតទេ។ ដូច្នេះអ្នកត្រូវតែធ្វើសកម្មភាព។ យើងកំពុងបង្កើតលក្ខខណ្ឌសម្រាប់អ្នកដើម្បីធ្វើដូច្នេះ»។
នៅក្នុងសារនោះមេដឹកនាំអ៊ីស្រាអែលរូបនេះ ក៏បានអះអាងពីការសម្លាប់កងកម្លាំងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់រាប់ពាន់នាក់និងប្រព័ន្ធមីស៊ីលរាប់រយទីតាំង។ លោក ណេតាន់ញ៉ាហ៊ូ បានអះអាងថា ការវាយប្រហារផ្តោតលើគោលដៅនៃរបបដឹកនាំរបស់អ៊ីរ៉ង់សព្វថ្ងៃ ហើយកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់។
១ថ្ងៃមុននេះ រដ្ឋមន្ត្រីការប្រទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបដិសេធលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិកដែលអឺរ៉ង់យល់ថាជាសង្គ្រាមនៅអ៊ីរ៉ង់ បន្ទាប់ពីមាន «បទពិសោធន៍ដ៏ជូរចត់ខ្លាំង»ក្នុងការចរចាកន្លងមក។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖«យើងមានបទពិសោធន៍ជូរចត់ខ្លាំងក្នុងការនិយាយជាមួយជនជាតិអាមេរិក» ដោយបន្ថែមថា «ខ្ញុំមិនគិតថាការនិយាយជាមួយជនជាតិអាមេរិកទៀតទេនឹងស្ថិតនៅក្នុងរបៀបវារៈរបស់យើង»។ ជាមួយគ្នានោះ លោក លើកឡើងថា ការជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺជា «ស្ថិរភាពមួយប្រភេទ»៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


