ព័ត៌មានអន្ដរជាតិ
អាមេរិកវាយប្រហារស្ទាក់កប៉ាល់នៅសមុទ្រអូម៉ង់ បើកសំដៅទៅអ៊ីរ៉ង់ ក្រោយព្រមាន២០ដង
កងកម្លាំងយោធាជើងទឹកសហរដ្ឋអាមេរិកប្រចាំការនៅតំបន់ឈូងសមុទ្រជិតពែក្សរ៍ បាន «បិទ» កប៉ាល់ដែលបំពាក់ទង់ជាតិហ្គាំប៊ីមួយគ្រឿង ដែលព្យាយាមបើកសំដៅទៅកាន់កំពង់ផែរបស់ប្រទេសអ៊ីរ៉ង់។ នេះបើតាម បញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក (CENTCOM) ដែលបានបង្ហោះនៅលើបណ្តាញសង្គម X។

បញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានលើកឡើងថា កងកម្លាំងយោធាអាមេរិក «បានសង្កេតឃើញ នាវាមួយគ្រឿង ឈ្មោះ M/V Lian Star បានឆ្លងកាត់ដែនទឹកអន្តរជាតិឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់មួយនៅលើឈូងសមុទ្រអូម៉ង់ ហើយបានចេញការព្រមានជាង ២០ ដង ខណៈពេលដែលជូនដំណឹងដល់នាវាថា ពួកគេកំពុងរំលោភលើការបិទផ្លូវរបស់សហរដ្ឋអាមេរិក»។
ក្នុងការវាយប្រហារនោះ យោធាអាមេរិក បានប្រើប្រាស់ប្រភេទ មីស៊ីល Hellfire សម្រាប់ការវាយប្រហារកប៉ាល់ដែលឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាសញ្ញាបង្ហាញថា ស្ថានភាពនៅច្រកសមុទ្រហ័រមូស រួមទាំងជម្លោះនៅមជ្ឈិមបូព៌ាមិនទាន់ធូរស្រាល ហើយ ការចរចារកដំណោះស្រាយនៅបន្តជាប់គាំង។
«យន្តហោះអាមេរិកមួយគ្រឿងបានបិទផ្លូវនាវាដោយបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា បន្ទាប់ពីក្រុមនាវិករបស់កប៉ាល Lian Star មិនគោរពតាម។ កប៉ាលនេះលែងឆ្លងកាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ទៀតហើយ»។
សេចក្តីប្រកាសរបស់ CENTCOM ដដែល បញ្ជាក់ថា កងកម្លាំងអាមេរិកបានបិទផ្លូវនាវាពាណិជ្ជកម្មចំនួនប្រាំគ្រឿង និងបានបង្វែរទិសដៅកប៉ាលចំនួន ១១៦ គ្រឿង ដើម្បីអនុវត្តការបិទផ្លូវនេះឲ្យបានពេញលេញ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


