ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមឲ្យ ត្រាំ ប្រយ័ត្នខ្លួន!
ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមម្តងហើយម្តងទៀត ស្រាប់តែពេលនេះ ទីក្រុងតេហេរ៉ង់ គំរាមទៅវិញឲ្យមេដឹកនាំរូបនេះ «ប្រយ័ត្នខ្លួន!», អ៊ីរ៉ង់មិនខ្លាចអាមេរិកទេ ។

បង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារទី១០ខែមីនាឆ្នាំ២០២៦ជាមួយនឹងការប្រើពាក្យធ្ងន់ៗ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ Ali Larijani គំរាមថា «លោកត្រាំ! សូមប្រយ័ត្នត្រូវគេកម្ចាត់វិញ»។
ជាការឆ្លើយតបទៅពាក្យគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដែលនឹងវាយអ៊ីរ៉ង់ខ្លាំងជាងមុន២០ដង, មន្ត្រីសន្តិសុខកំពូលរបស់ទីក្រុងតេហេរ៉ង់ បង្ហោះសារថា៖ «ប្រជាជាតិអ៊ីរ៉ង់ដែលពោរពេញដោយស្មារតីលះបង់ មិនខ្លាចពាក្យសម្តីគំរាមកំហែងទទេស្អាតរបស់លោក ដូណាល់ ត្រាំ ឡើយ។ សូម្បីតែអ្នកដែលមានអំណាចជាងលោក ក៏មិនអាចលុបបំបាត់ប្រជាជាតិអ៊ីរ៉ង់បានដែរ។ ចូរប្រយ័ត្នខ្លួនលោកផ្ទាល់ត្រូវគេកម្ចាត់វិញទៅ»។
មុននេះ លោកត្រាំបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា៖ «ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពណាមួយដែលរារាំងដល់លំហូរប្រេងនៅច្រក Hormuz នោះពួកគេនឹងត្រូវទទួលការវាយបកដោយសហរដ្ឋអាមេរិក ខ្លាំងជាងអ្វីដែលពួកគេធ្លាប់រងគ្រោះកន្លងមកដល់ទៅ ២០ ដង។ លើសពីនេះ យើងនឹងកម្ទេចគោលដៅនានា ដែលនឹងធ្វើឲ្យអ៊ីរ៉ង់សឹងតែមិនអាចកសាងប្រទេសឡើងវិញបានជាដាច់ខាត ក្នុងនាមជាប្រជាជាតិមួយ — សេចក្តីស្លាប់ ភ្លើងសង្គ្រាម និងកំហឹងដ៏ខ្លាំងក្លានឹងគ្របដណ្តប់លើពួកគេ ប៉ុន្តែខ្ញុំនៅតែសង្ឃឹម និងបួងសួងសូមកុំឲ្យរឿងនេះកើតឡើងឲ្យសោះ!»។

ក្រោយការគំរាមនោះ ស្រាប់តែទីក្រុងតេហេរ៉ង់ ត្រូវរងការវាយប្រហារដោយមីស៊ីលស្រោចដូចទឹកភ្លៀង បង្កជាការផ្ទុះដ៏មហិមា ខណៈភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនិងការខូចខាតទេ។
សូមជម្រាបថា សង្គ្រាមមជ្ឈិមបូព៌ាដែលជាការចម្បាំងគ្នារវាងអ៊ីរ៉ង់ជាមួយអាមេរិកចាប់ដៃអ៊ីស្រាអែល បានផ្ទុះឡើងនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ ហើយមកទល់ពេលនេះ ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សអស់ជាង ១ ៧០០ នាក់ នៅទូទាំងតំបន់។
អ្វីដែលសំខាន់ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រមានប្រេងប្រហែល ២០% របស់ពិភពលោកត្រូវឆ្លងកាត់ បង្កឲ្យមានផលរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ រុញតម្លៃប្រេងសកលឲ្យហក់ឡើងខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


