ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណរាយការណ៍ពីការរងរបួសទាហានអាមេរិក ១៤០នាក់
ក្រសួងការពារជាតិអាមេរិកបានបញ្ចេញរបាយការណ៍ថា ទាហានរបស់ខ្លួនប្រហែល១៤០នាក់រងរបួស និង៧នាក់បានបាត់បង់ជីវិត ចាប់តាំងពីប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមកាលពីចុងខែមុន។

តាមការផ្សាយរបស់ UPI កាលពីថ្ងៃទី១០មីនា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថា អ្នករងរបួសភាគច្រើនមានលក្ខណៈស្រាល ខណៈទាហាន៨នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយកំពុងទទួលបានការថែទាំវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុត។ រហូតមកដល់ពេលនេះ មានទាហានរបួស១០៨នាក់ ដែលបានត្រឡប់ទៅបំពេញភារកិច្ចវិញហើយ។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ភ្លើងសង្គ្រាមមួយនេះនឹងរលត់ «ក្នុងពេលដ៏ខ្លីខាងមុខ» ដោយលោកសង្កត់ធ្ងន់លើគោលដៅចម្បងគឺ «បញ្ចប់គ្រោះថ្នាក់ដែលអូសបន្លាយពេលយ៉ាងយូរនេះឲ្យបានជារៀងរហូត»។ លោកបានកត់សម្គាល់ថា កងកម្លាំងយោធាកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាដើម្បីសម្រេចគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមនេះកំពុងស៊ីធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមន្ទីរបញ្ចកោណបានចំណាយអស់ដល់ទៅ ៥,៦ពាន់លានដុល្លារ ត្រឹមតែរយៈពេល២ថ្ងៃដំបូងប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានព្រមានអំពីការបង្កើនប្រតិបត្តិការវាយប្រហារបន្ថែមទៀត ដោយលោកបានលើកឡើងថា «វានឹងក្លាយជាថ្ងៃនៃការវាយប្រហារដ៏ខ្លាំងក្លាបំផុតម្តងទៀត ទៅលើប្រទេសអ៊ីរ៉ង់»។ ការប្រកាសនេះបានកើតឡើង ខណៈដែលសហរដ្ឋអាមេរិកកំពុងបន្តយុទ្ធនាការរបស់ខ្លួន បន្ទាប់ពីមានការវាយបកសងសឹកពីសំណាក់កងកម្លាំងអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនានាក្នុងតំបន់មជ្ឈិមបូព៍ា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


