ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ជំរុញផ្សព្វផ្សាយដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវធានាតម្លៃលក់តាមក្រសួងកំណត់
អាជ្ញាធរខេត្តកំពង់ចាម បានជំរុញណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ធានាការផ្គត់ផ្គង់ និងកំណត់តម្លៃលក់តាមក្រសួងពាណិជ្ជកម្ម។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បញ្ជាក់ថា ដោយសារឥទ្ធិពលពីមជ្ឈិមបូព៌ា ការផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជាងមួយសប្ដាហ៍កន្លងមកនេះ បានបង្កឲ្យមានផលប៉ះពាល់កង្វះប្រេងឥន្ធនៈជាសកល ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា គិតមកដល់ពេលនេះពុំខ្វះប្រេងនោះទេ ខណៈបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតា។

លោកអភិបាលរងខេត្តកំពង់ចាម បន្តថា ម្ចាស់ស្ថានីយ ឬដេប៉ូចែកចាយប្រេងទាំងអស់ក្នុងខេត្ត ត្រូវលក់តាមប្រកាស ដែលធានាឲ្យបានតម្លៃផ្គត់ផ្គង់មិនឡើងថ្លៃ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការដំឡើងថ្លៃ និងមានប្រេងក្នុងស្តុក តែមិនលក់ នាំឲ្យប្រឈមទៅនឹងការផាកពិន័យ និងទោសទណ្ឌ នៃច្បាប់ជាធរមាន។

លោកក៏បានអំពាវនាវបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក ទាំង ១០ ត្រូវសហការជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈនានា លើតម្លៃលក់ និងការស្ដុកប្រេង ដោយត្រូវដាក់តាំងតម្លៃជាសាធារណៈតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ត្រូវធានាគុណភាព បរិមាណ គ្មានការកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាព៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


