ព័ត៌មានអន្ដរជាតិ
ឆ្លើយតបសំណើអាមេរិក អ៊ុយក្រែនបញ្ជូនដ្រូនស្ទាក់ចាប់និងយោធាទៅហ្ស៊កដានី
អ៊ុយក្រែនបានបញ្ជូនដ្រូនស្ទាក់ចាប់ និងយោធាទៅកាន់ប្រទេសហ្ស៊កដានី ខណៈបណ្តាប្រទេសនៅមជ្ឈិមបូព៌ាកំពុងទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅបណ្តាប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិក អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេហេរ៉ង់។

យោងតាម Al Jazeera ផ្សាយថ្ងៃទី១០ខែមីនា ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថា យោធាអ៊ុយក្រែនមួយក្រុមបានចេញដំណើរនៅថ្ងៃសុក្រទៅកាន់ប្រទេសហ្ស៊កដានី ជាទីកន្លែងដែលមានសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសនេះ។
លោក ហ្សេលេនស្គី បានអះអាងថា ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានសំណើមួយកាលពីថ្ងៃព្រហស្បតិ៍ពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកបច្ចេកវិទ្យាដែលមានតម្លៃថោក សម្រាប់ស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់កំណត់គោលដៅលើសម្ភារៈការពារជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេសកាតា គុយវ៉ែត បារ៉ែន អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដូចជា មីស៊ីល Patriot ជាអាគុយការពាររយៈកម្ពស់ខ្ពស់ (THAAD) យន្តហោះប្រព័ន្ធព្រមាន និងត្រួតពិនិត្យដែនអាកាស (AWACS) ដើម្បីស្ទាក់ចាប់ដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើទ្រព្យសម្បត្តិយោធារបស់ខ្លួនក្នុងតំបន់។
យ៉ាងណា ប្រព័ន្ធប្រភេទទាំងនេះមានតម្លៃថ្លៃ ហើយអាមេរិកបារម្ភថាការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់អាចនឹងធ្លាក់ចុះ។
អ៊ីរ៉ង់កំពុងដាក់ពង្រាយដ្រូនម៉ាក Shahed នៅទូទាំងឈូងសមុទ្រ និងមានដ្រូនរាប់ពាន់គ្រឿងនៅក្នុងស្តុក។ ដ្រូនទាំងនោះដូចគ្នា ដែលអ៊ីរ៉ង់បានផ្គត់ផ្គង់ដល់រុស្ស៊ី អំឡុងសង្គ្រាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
លោក ហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ថា៖ «ប្រជាជនអ៊ុយក្រែនបានប្រយុទ្ធប្រឆាំងនឹងដ្រូន Shahed អស់រយៈពេលជាច្រើនឆ្នាំមកហើយ [….] យើងត្រៀមខ្លួនជួយ»។ ដោយលោកបន្ថែមថាអ៊ុយក្រែនបានស្នើសុំប្រព័ន្ធការពារជាតិទំនើបរបស់សហរដ្ឋអាមេរិក ដូចជាប្រព័ន្ធ Patriot ជាថ្នូរនឹងការដោះដូរ។
នៅក្នុងការបង្ហោះលើបណ្តាញ Xកាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គីបញ្ជាក់ថា៖ «មានប្រទេស១១ រួមទាំងសហរដ្ឋអាមេរិក បណ្តាប្រទេសឈូងសមុទ្រ និងអឺរ៉ុប បានស្នើសុំជំនួយពីទីក្រុងកៀវ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


