Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមាន​ថា ​ភាពអត់ឃ្លាន​កើត​លើ​មនុស្ស​​ប្រមាណ​​​៤៥​លាន​នាក់​ ​ដោយ​​ឥទ្ធិពលនៃ​សង្រ្គាម​អាមេរិក-អ៊ីរ៉ង់​

បានផុស

នៅ

កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អង្គការសហ​ប្រជា​ជាតិ(UN) ​បាន​ចេញការ​ព្រមានថា ជម្លោះ​ដែល​កំពុងបន្ត​អូសបន្លាយ​រវាង​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់​នឹង​ជះឥទ្ធិពល​​ធ្វើឱ្យមនុស្សរាប់លាននាក់​ប្រឈមនឹងហានិភ័យនៃ​ភាពអត់ឃ្លាន​។

នៅ​ក្នុង​ការវិភាគមួយ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ WFP ​បាន​ឲ្យ​ដឹង​ថា ការ​បន្ត​នៃផលប៉ះពាល់នៃជម្លោះទៅ​លើតម្លៃប្រេងមានផលវិបាក​យ៉ាង​អាក្រក់​សម្រាប់សន្តិសុខស្បៀង​អាហារពិភពលោក។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ ។

ប្រធាន​អង្គការសហប្រជាជាតិ លោក António Guterres ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​នេះ​ បាន​អះអាងថា ការ​ប៉ាន់ស្មានបានធ្វើឡើង​​ក្នុង​ខែមីនា ដោយ​ព្រមានថា មនុស្ស ៤៥លាននាក់​នឹងធ្លាក់ចូលទៅ​ភាព​​​ខ្វះ​ខាត​​ស្បៀងអាហារ​ធ្ងន់ធ្ងរ ប្រសិនបើតម្លៃប្រេង​នៅតែមាន​តម្លៃ ១០០ដុល្លារ​ក្នុងមួយ​បារ៉ែល​ ដល់​​ចុង​ខែមិថុនា។

អង្គការស្បៀងអាហារ​ពិ​ភពលោក (WFP) រកឃើញថា៖ « ខណៈ​តម្លៃ​ស្បៀង​អាហារ​ទូទាំងពិភពលោក ដូចដែល​វាស់វែងដោយ​សន្ទស្សន៍​តម្លៃ​របស់អង្គការស្បៀងអាហារនិងកសិកម្ម (FAO) ទើបតែ​មាន​ការកើនឡើងបន្តិចបន្តួច​ប៉ុណ្ណោះ​រហូតមកដល់ពេល​នេះ តែ​ការកើន​ឡើងនៃ​តម្លៃស្បៀងអាហារ​គួរឱ្យកត់សម្គាល់ គឺ​នៅ​​ក្នុង​ប្រទេសងាយរងគ្រោះ​»។

អង្គការបន្ថែមថា៖ « ការរកឃើញ​បង្ហាញថា វិបត្តិ​ដែល​កើត​ចេញ​ ពីការ​បិទ​ ​(ច្រក​ហ័រមូស​​)​ កំពុងបង្កើតផលប៉ះពាល់យ៉ាង​ខ្លាំង​ ជាពិសេស​តាម​រយៈ​ប្រេង​ឥន្ធនៈ ​តម្លៃស្បៀងអាហារ វិបត្តិប្រាក់​ចំណូល និងការរំខានពាណិជ្ជកម្ម​។ ពេលកត្តាទាំង​នេះ​មានអន្តរកម្ម​ជាមួយ​នឹងភាពងាយរងគ្រោះ​ដែលមាន​ស្រាប់ ពួកវា​នឹង​ក្លាយ​ជាផលប៉ះពាល់​ដែល​អាចមើលឃើញ​លើសន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅ​របស់​ពល​រដ្ឋ​»។

សង្គ្រាមអ៊ីរ៉ង់ បាន​ផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ធ្វើឱ្យ​ទីផ្សារប្រេង​រង្គោះរង្គើ ខណៈការបិទច្រកសមុទ្រហ័រមូស​ជាបន្តបន្ទាប់ បាន​បញ្ឈប់ដំណើរ​​កប៉ាល់​ដឹកប្រេង​​ទៅ​កាន់​សកល​លោក​។​

ក្នុង​ចំណោមការចរចាដោយប្រយោលដែល​កំពុងបន្ត​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ការធានាការបញ្ចប់ជម្លោះបាន​ជាប់គាំង ដោយ​គ្មានទីបញ្ចប់​ច្បាស់លាស់។

របាយការណ៍នេះ​រកឃើញថា គ្រួសារ​នៅ​ក្នុងប្រទេសអាហ្វហ្គានីស្ថាន ​សូម៉ាលី និងស្រីលង្កា ស្ថិត​ក្នុងចំណោមគ្រួសារដែល​រងផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរបំផុតនិងប្រឈមនឹងសម្ពាធ​​ ដោយសារ​តែថ្លៃប្រេង​ឥន្ធនៈខ្ពស់ ការកើន​ឡើងនៃ​តម្លៃអាហារ ការខាតបង់ប្រាក់​ចំណូល និងការរំខានដល់ពាណិជ្ជកម្ម៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម