ព័ត៌មានអន្ដរជាតិ
ហ្សេលេស្គី៖ រុស្ស៊ីកំពុងបង្រៀនកុមារអ៊ុយក្រែនដែលចាប់ទៅ ឱ្យស្អប់និងសម្លាប់ប្រជាជនខ្លួនឯង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លើកឡើងថា រុស្ស៊ីកំពុងបណ្តុះបណ្តាលកុមារអ៊ុយក្រែនដែលត្រូវចាប់ទៅនោះ ឱ្យចូលរួមប្រយុទ្ធ ដើម្បីទីក្រុងមូស្គូនិងបង្រៀនឱ្យស្អប់ប្រទេសកំណើត។
លោក ហ្សេលេនស្គី និយាយបែបនេះក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យនៅលើកម្មវិធី «Face the Nation» របស់សារព័ត៌មាន CBS ហើយលោកឆ្លើយតបថា៖ « ពិតជាមានភស្តុតាង»។
លោកបន្ថែមថា៖ « បាទ! ពួកគេ[រុស្ស៊ី] បានបង្រៀនកុមារទាំងនោះឱ្យស្អប់ប្រទេសកំណើតខ្លួន ស្អប់ជនជាតិដើម។ ជនជាតិអ៊ុយក្រែន! អ្នកអាចស្រមៃឃើញ យុវជនអ៊ុយក្រែនទាំងនោះ រួមទាំងក្មេងប្រុសតូចៗ មកសមរភូមិ ដើម្បីសម្លាប់ជនជាតិអ៊ុយក្រែន»។

យោងតាមសារព័ត៌មានអាមេរិក The Hill ផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈកម្មវិធីតាមដានគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបង្ហាញថា កុមារអ៊ុយក្រែនចំនួន ១.៦លាននាក់ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្មេងទាំងនោះត្រូវបាននិរទេស ផ្ទេរដោយបង្ខំ ឬជាប់គាំងនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីជាបណ្តោះអាសន្ន។
ប្រធានាធិបតីអ៊ុយក្រែននិយាយថា៖ « រដ្ឋាភិបាលមានឈ្មោះក្មេងជំទង់ចំនួន ២០ ០០០នាក់ ពួកគេប្រឈមនឹងការនិរទេស ឬផ្ទេរដោយបង្ខំដោយរុស្ស៊ី។ មកដល់ពេលនេះ មាន ២ ២០០នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ហើយទីក្រុងកៀវកំពុងជំរុញឱ្យរុស្ស៊ីធានាថាអ្នកផ្សេងទៀតត្រូវបានដោះលែង»។
លោក ហ្សេលេនស្គី ថា៖ « ទីក្រុងមូស្គូបានស្នើឱ្យដោះដូរកុមារជាមួយកងទ័ពអ៊ុយក្រែន។ យើងមិនអាចដោះដូរជនស៊ីវិលបានទេ។ អ្នកអាចប្រគល់ជនស៊ីវិលមកវិញបាន។ ហើយវាជារបៀបដែលអ្នកអាចដោះដូរបាន! មែនហើយ សំខាន់ណាស់ក្នុងការយកអ្នកចម្បាំងរបស់យើង អ្នកទោសសង្គ្រាមមកវិញ[…] ប៉ុន្តែយើងមិនអាចដោះដូរពួកគេជាមួយកុមារបានទេ»។
លោក បន្ត ថា៖ « ប៉ុន្តែការពិតប្រទេសរុស្ស៊ីបានស្នើឱ្យដោះដូរកុមារ! នេះជាចម្លើយ ថាពួកគេបានលួចកុមារ។ ហើយខ្ញុំសង្ឃឹមថាសភានឹងរកឃើញ[…] លទ្ធភាពម្តងទៀត ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយសារកុមារ។ យើងនិយាយជាមួយសមាជិកសភា។ យើងបាននិយាយច្រើនដងអំពីរឿងនេះ។ ខ្ញុំសង្ឃឹមថាពួកគេនឹងបន្តគិតគូរលើបញ្ហានេះ »។
យ៉ាងណាមិញ រដ្ឋបាល លោក ដូណាល់ ត្រាំ បានពន្យារពេលផ្អាកទណ្ឌកម្មលើរុស្ស៊ី តាមការស្នើសុំរបស់ប្រទេសនៅអាស៊ីដែលត្រូវការប្រេង អំឡុងពេលសង្គ្រាមអ៊ីរ៉ង់បច្ចុប្បន្ន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


