ជីវិតកម្សាន្ដ
លទ្ធផលពិនិត្យបង្ហាញថា នាយក្រិន មានជំងឺរលាកស្រោមខួរក្បាល ខណៈតម្រូវសម្រាកព្យាបាល ២សប្តាហ៍
ក្រោយធ្វើឱ្យអ្នកគាំទ្រ និងមហាជនព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសុខភាពរបស់តារាកំប្លែង នាយក្រិន ពេលនេះតារាកំប្លែង ប្រិមប្រិយ បានបញ្ជាក់លទ្ធផលពិនិត្យវេជ្ជសាស្ត្រដែលបង្ហាញថា លោកពិតជាមាន ជំងឺរលាកស្រោមខួរក្បាល ពិតមែន ខណៈក្រុមគ្រូពេទ្យបានណែនាំឱ្យលោកសម្រាកព្យាបាល និងតាមដានសុខភាពប្រមាណ ២សប្តាហ៍។

បច្ចុប្បន្ន នាយក្រិន កំពុងស្ថិតក្រោមការថែទាំយ៉ាងជិតស្និទ្ធពីក្រុមគ្រូពេទ្យ ខណៈក្រុមគ្រួសារ មិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនក៏កំពុងផ្ញើសារលើកទឹកចិត្ត និងជូនពរឱ្យលោកឆាប់ជាសះស្បើយ ដើម្បីអាចវិលត្រឡប់មកបន្តសកម្មភាពសិល្បៈវិញក្នុងពេលឆាប់ៗខាងមុខ។
ចំណែកឯថ្លៃព្យាបាល ប្រិមប្រិយ បញ្ជាក់ថា គឺទទួលបានជំនួយពីក្រុមហ៊ុនភេសជ្ជៈ Pocari Sweat ដែលរ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុង។
គួររំលឹកថា មុនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងក្រុងភ្នំពេញ ដំបូងឡើយ នាយក្រិន បានសម្រាកព្យាបាលនៅពេទ្យឯកជនមួយ ក្នុងខេត្តបាត់ដំបង ដោយការកំណត់រោគសញ្ញាជាជំហានដំបូង គឺរលាកត្រចៀកធ្ងន់ធ្ងរ និងមានមេរោគក្នុងឈាម ដល់ថ្នាក់វង្វេងស្មារតីថែមទៀត ពោលគឺស្គាល់មុខអ្នកជុំវិញខ្លូន តែមិនស្គាល់ឈ្មោះ។ ដោយហេតុនេះ លោក ហ្វីលីព តារាសម្តែង និងជាអ្នកស្និតស្នាលនឹងនាយក្រិន ក៏សម្រេចបញ្ជូនពោះម៉ាយកម្សត់កូន ៣រូបនេះ មកកាន់មន្ទីរពេទ្យធំនៅភ្នំពេញតែម្តង ដោយមានការជួយជ្រោមជ្រែងមើលថែ ពីអតីតដៃគូសិល្បៈកំប្លែងរួមក្រុម ប្រិមប្រិយ និងតែងរាយការណ៍ពីស្ថានភាពលោកជាបន្តបន្ទាប់ ដើម្បីឱ្យសាធារណជនបានជ្រាប។
យ៉ាងណា ក្រោយលទ្ធផលបង្ហាញថា នាយក្រិន មាន ជំងឺរលាកស្រោមខួរក្បាល ក្រុមគ្រូពេទ្យតម្រូវឱ្យលោកសម្រាកព្យាបាល និងតាមដានសុខភាពប្រមាណ ២សប្តាហ៍ផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


