ជីវិតកម្សាន្ដ
ជូរី ល្អហួស ជ្រើសខេត្តសៀមរាបមុនគេ សម្រាប់គម្រោងផ្សព្វផ្សាយឈុតស្បៃខ្មែរទូទាំងប្រទេស
ជូរី ល្អហួស ម្ចាស់មកុដ Miss Teen Cambodia 2025 បានឱ្យដឹងថា ខេត្តសៀមរាប នឹងក្លាយជាចំណុចដំបូងក្នុងគម្រោងចុះផ្សព្វផ្សាយ ឈុតស្បៃខ្មែរទូទាំងប្រទេសរបស់ខ្លួន។ ខណៈបវរកញ្ញាវ័យក្មេងរូបនេះ ក៏កំពុងស្វែងរកយោបល់ និងការណែនាំពីសាធារណជន ដើម្បីកំណត់ទីតាំងថត ដើម្បីផ្តិតយកស្នាដៃស្បៃខ្មែរដែលទាក់ទាញ និងច្នៃប្រឌិត។

ជូរី ល្អហួស តែងធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរមានមោទនភាពចំពោះខ្លួន ជាពិសេសក្នុងការបង្ហាញខ្លួនលើឆាកជាតិ និងអន្តរជាតិ ផ្សារភ្ជាប់បំណងផ្សព្វផ្សាយអត្តសញ្ញាណ និងវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក។
តួយ៉ាង នៅខែមីនា ឆ្នាំ២០២៦នេះ ល្អហួស បានផ្តួចផ្តើមគម្រោងនៃការចុះផ្សព្វផ្សាយឈុតស្បៃខ្មែរទូទាំងប្រទេស ក្នុងន័យលើកតម្កើង និងផ្សព្វផ្សាយ ខណៈក៏ជាការផ្តល់ឱកាសដល់ម្ចាស់សំអាងការក្នុងរាជធានី និងខេត្តនានា ចូលរួមផ្ទាល់ក្នុងការលើកស្ទួយវប្បធម៌ជាតិ តាមរយៈឈុតស្បៃខ្មែរដែលល្អហួសជ្រើសស្លៀក។
តាមរយៈគម្រោងនេះ មិនត្រឹមតែជាការបង្ហាញស្បៃខ្មែរ តែក៏ជាវេទិកាសំខាន់ក្នុងគោលបំណងថែរក្សាសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យរស់រវើកក្នុងបរិបទសម័យថ្មី។ លើសពីនេះ គឺផ្ដល់ឱកាសសាធារណជន បានចូលរួមជាសកម្មភាពផ្ទាល់ក្នុងការលើកតម្កើងវប្បធម៌ខ្មែរ និងទាក់ទាញមហាជនទាំងក្នុង និងក្រៅប្រទេសចងចាំ និងរួមថែរក្សា។

គួររំលឹកថា បន្ទាប់ពីដណ្តើមបានមកុដ និងត្រៀមខ្លួនតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International 2026 នៅឥណ្ឌា នាពេលខាងមុខនេះ ជូរី ល្អហួស បានត្រៀមឈុតសម្លៀកបំពាក់ប្រមាន ៧០ ឈុត រួមមាន ២ឈុត តំណាងជាតិ, ៨ឈុត សម្រាប់ឈុតរាត្រីសមោសរ ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ និង ៦០ឈុតផ្សេងទៀត សម្រាប់ការចូលរួមសកម្មភាពនានា៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


