ព័ត៌មានអន្ដរជាតិ
មនុស្សជាង៣លាននាក់ រត់ចោលផ្ទះសម្បែងដើម្បីគេចពីភ្លើងសង្រ្គាមនៅអ៊ីរ៉ង់
អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានអាសន្នមួយកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ថា មនុស្សរហូតដល់ទៅ៣,២លាននាក់ ត្រូវបានបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែង និងភៀសខ្លួននៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈដែលការប្រយុទ្ធគ្នាកាន់តែរីករាលដាលខ្លាំង។

តាមការវាយតម្លៃបឋមចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ គ្រួសារចន្លោះពី៦០ម៉ឺនទៅ១លានគ្រួសារ បានសម្រេចចិត្តរត់គេចចេញពីទីក្រុងតេហេរ៉ង់ និងទីក្រុងធំៗផ្សេងទៀត ដើម្បីទៅរកទីជម្រកសុវត្ថិភាពនៅតាមបណ្តាខេត្តភាគខាងជើង និងតំបន់ជនបទដាច់ស្រយាល។
លោក Ayaki Ito អ្នកសម្របសម្រួលផ្នែកគ្រាអាសន្ននៃទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា ចំនួនអ្នកភៀសខ្លួននេះនឹងបន្តកើនឡើងបន្ថែមទៀត ដរាបណាសង្រ្គាមនៅតែបន្តឆាបឆេះ។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាការកើនឡើងនូវតម្រូវការមនុស្សធម៌យ៉ាងគួរឲ្យព្រួយបារម្ភបំផុត។
អ្វីដែលកាន់តែអាក្រក់នោះគឺ វិបត្តិនេះកំពុងវាយប្រហារយ៉ាងខ្លាំងដល់ជនភៀសខ្លួនដែលមានស្រាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសគឺជនជាតិអាហ្វហ្គានីស្ថាន។ លោក Ito បានពន្យល់ថា គ្រួសារទាំងនោះគឺជាក្រុមដែលងាយរងគ្រោះបំផុត ព្រោះពួកគេមានស្ថានភាពរស់នៅលំបាកស្រាប់ និងខ្វះខាតបណ្តាញគាំទ្រ ដែលធ្វើឲ្យស្ថានភាពមនុស្សធម៌ក្នុងតំបន់កាន់តែស្មុគស្មាញ និងដុនដាបខ្លាំង។
ដើម្បីឆ្លើយតបនឹងវិបត្តិដ៏ធំនេះ UNHCR កំពុងតែមមាញឹកក្នុងការកែសម្រួលប្រតិបត្តិការរបស់ខ្លួន និងសហការជាមួយអាជ្ញាធរក្នុងស្រុក ដើម្បីត្រៀមលក្ខណៈសម្រាប់លំហូរមនុស្សភៀសខ្លួនដែលនឹងមានកាន់តែច្រើននៅពេលខាងមុខ។ អង្គការសហប្រជាជាតិក៏បានអំពាវនាវយ៉ាងទទូចដល់ភាគីជម្លោះទាំងអស់ ឲ្យមេត្តាការពារអាយុជីវិតជនស៊ីវិល និងបើកផ្លូវឲ្យជំនួយមនុស្សធម៌អាចចូលទៅដល់អ្នកដែលកំពុងត្រូវការបំផុត។ ជាមួយគ្នានេះដែរ UN ក៏បានស្នើឲ្យប្រទេសជិតខាងមេត្តាបើកព្រំដែន ដើម្បីទទួលយកអ្នកដែលកំពុងស្វែងរកសន្តិសុខ ស្របតាមកាតព្វកិច្ចអន្តរជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


