Connect with us

ព័ត៌មានអន្ដរជាតិ

​មាន​ការ​កត់សម្គាល់ថា ត្រាំ បញ្ចេញសារ​ត្រឡប់​ត្រឡិន​អំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយសា​រសម្ពាធ​

បានផុស

នៅ

សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានអូសបន្លាយអស់រយៈពេលជាង១០ ថ្ងៃមកហើយ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំំ មិនទាន់បានចេញសារដែលស៊ីសង្វាក់គ្នាទាក់ទងនឹង​ប្រតិបត្តិការ​យោធានេះនៅឡើយទេ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពមិនច្បាស់លាស់នេះ បានកើតឡើង បន្ទាប់ពី លោក ត្រាំ បានប្រកាសថា «សន្តិភាពអាចសម្រេចបានក្នុងពេលឆាប់ៗនេះ» ប៉ុន្តែក្រោយមកលោកផ្ទាល់បានព្រមានវិញថា «ការប្រយុទ្ធគ្នាអាចខ្លាំងក្លាជាង​មុន​ និងមានរយៈពេលយូរជាងនេះ»។

​មិនត្រឹមប៉ុណ្ណោះទេ ក្នុង​ពេលសង្គ្រាម​ចុងក្រោយ​នេះ​ លោក​ ត្រាំ បាន​បញ្ជូនសារ​មិនស៊ីសង្វាក់​គ្នា​ជាច្រើន​លើក​​អំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ដែល​អ្នក​វិភាគ​​យល់ថា​នេះ​បង្ហាញពីសម្ពាធនយោបាយ សេដ្ឋកិច្ច និងការគណនាដ៏ស្មុគស្មាញដែលខ្លួនកំពុងប្រឈមមុខនៅក្នុងជម្លោះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Axios លោកត្រាំបាននិយាយថា «មានរឿងតូចតាចមួយចំនួនតូចប៉ុណ្ណោះ ដែលនៅសល់ដើម្បីវាយប្រហារអ៊ីរ៉ង់ ហើយសង្គ្រាមអាចបញ្ចប់នៅពេលណាដែលខ្ញុំចង់បាន»។ នៅល្ងាចថ្ងៃដដែលនោះ លោកបាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកបានឈ្នះអ៊ីរ៉ង់ ប៉ុន្តែនឹងមិនដកថយទេ ហើយនឹងបន្តប្រតិបត្តិការយោធារហូតដល់ភារកិច្ចត្រូវបំពេញ​ពេញលេញ​។

យោងតាមអ្នកអត្ថាធិប្បាយ CNN លោក Stephen Collinson ភាពមិនស៊ីសង្វាក់គ្នានេះមិនត្រឹមតែជាផលវិបាកនៃរចនាប័ទ្មវោហាសាស្ត្រដ៏ខ្លាំងក្លា និង​ធ្ងន់ធ្ងរ​​របស់ត្រាំនោះទេ វាក៏ឆ្លុះបញ្ចាំងពីសម្ពាធនយោបាយ និងយោធាដែលប្រធានាធិបតីកំពុងប្រឈមមុខ ដោយបង្ខំឲ្យគាត់ផ្លាស់ប្តូរទិសដៅ​នៃកា​របញ្ចេញ​សារ​ជានិច្ចដើម្បីឆ្លើយតប។

សង្គ្រាមដែលបង្កឡើងដោយអាមេរិក-អ៊ីស្រាអែល បានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង តម្លៃប្រេងបានកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល និងរហូតដល់ ១២០ដុល្លារ ដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចនៃជម្លោះអូសបន្លាយ។ ទីផ្សារភាគហ៊ុនពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ បានធ្លាក់ចុះយ៉ាងខ្លាំង។

ផលវិបាកសេដ្ឋកិច្ចទាំងនេះហាក់ដូចជាហេតុផលសំខាន់មួយដែលត្រាំ ត្រូវធានាទីផ្សារឡើងវិញ។ ជាពិសេស លោកហាក់ដូចជាយល់ថា ការអត់ធ្មត់របស់ប្រជាជនអាមេរិកមានកម្រិត។ លោកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាសហរដ្ឋអាមេរិក «នាំមុខគេយ៉ាងខ្លាំង» ហើយបានពិពណ៌នាអំពីប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ថា ជាជ័យជម្នះសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ លោក Collinson មិនបានច្រានចោលលទ្ធភាពដែលត្រាំនឹងបង្ហោះសារដែលមិនស៊ីសង្វាក់គ្នាដើម្បីរំខានដល់គូប្រជែងរបស់លោកនោះទេ ។ ទីក្រុងតេហេរ៉ង់អាចមានការលំបាក ក្នុងការកំណត់ចេតនាពិតរបស់ទីក្រុងវ៉ាស៊ីនតោន ដោយសារសេតវិមានមិនបានបង្ហាញសញ្ញាបញ្ចប់សង្គ្រាម និងបានបើកចំហលទ្ធភាពនៃការកើនឡើងនៃភាពតានតឹងជំនួសវិញ។

បើអាមេរិកទទួលយកយុទ្ធសាស្ត្រនេះ វាក៏អាចធ្វើឲ្យសម្ព័ន្ធមិត្ត ដៃគូ និងទីផ្សារថាមពលសកលរបស់ខ្លួន ស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ ដោយមិនដឹងថាចលនាយុទ្ធសាស្ត្របន្ទាប់ គឺជាអ្វីដើម្បីស្វែងរកមធ្យោបាយឆ្លើយតប។ ប្រភពខ្លះបាននិយាយថា អាមេរិកកំពុងពិចារណាជម្រើសស្មុគស្មាញជាងនេះ រួមទាំងការធ្វើប្រតិបត្តិការពិសេសមួយដែលកំណត់គោលដៅសមាសធាតុសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម