Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាប់ព្រំដែនរីករាយនឹងតម្លៃគ្រាប់ស្វាយចន្ទីកំពុងហក់ឡើងខ្ពស់

បានផុស

នៅ

ប៉ុន្មានថ្ងៃចុងក្រោយនេះតម្លៃគ្រាប់ស្វាយចន្ទី កំពុងហក់ឡើងយ៉ាងខ្លាំងខុសពីធម្មតា នេះបើតាមការបញ្ជាក់ពីប្រជាកសិករ ដែលជាអ្នកប្រកបមុខរបរដាំស្វាយចន្ទី ដែលរស់នៅតាមបណ្ដាស្រុកមួយចំនួនស្ថិតនៅជាប់បណ្ដោយព្រំដែនថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឈឺន សាវ័ន្ត ជាប្រជាកសិកររស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាអ្នកប្រកបមុខរបរដាំដើមស្វាយចន្ទីបានបញ្ជាក់ថា កន្លងមកតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃទាបដែលស្ទើរតែទប់ជាមួយដើមទុនសឹងមិនគ្រប់ ព្រោះត្រូវចំណាយទៅលើកម្លាំងពលកម្ម និងតម្រូវការផ្សេងៗទៀត។

អ្នកស្រីបានបន្តថា កន្លងមកគឺចាប់តាំងពីដើមដៃ ការប្រមូលផលគ្រាប់ស្វាយចន្ទីដើម្បីលក់ទៅលើទីផ្សារ ពិសេសគឺឈ្មួញកណ្ដាលចុះទិញតាមផ្ទះបានតម្លៃត្រឹមតែ ពី ៤.៨០០ ទៅ ៥.០០០ រៀលតែប៉ុណ្ណោះ ឬក៏អាចទាបជាងនេះថែមទៀតផង។ លុះនៅពេលថ្មីៗនេះ ស្រាប់តែហាងឆេងគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់នៅលើទីផ្សារ ឱ្យឈ្មួញដើរទិញតាមផ្ទះបានឱ្យតម្លៃរហូតដល់ ៧.២០០ ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមិនធ្លាប់មានទាល់តែសោះនាពេលកន្លងមក។

ប្រជាកសិករមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយ ខណៈដែលតម្លៃគ្រាប់ស្វាយចន្ទីបានឡើងខ្ពស់បែបនេះ។ មិនថាឡើយតែកសិកររស់នៅក្នុងស្រុកកំរៀងប៉ុណ្ណោះទេ ព្រោះភាគច្រើនកសិករដែលរស់នៅតាមស្រុកជាប់ខ្សែបន្ទាត់ព្រំដែនថៃតែងប្រកបមុខរបរដាំដើមស្វាយចន្ទីនេះ ដូចជាស្រុកសំពៅលូន និងស្រុកភ្នំព្រឹកជាដើម៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម