Connect with us

ព័ត៌មានអន្ដរជាតិ

លោកណេតាន់យ៉ាហ៊ូ បង្ហាញខ្លួនក្នុងវីដេអូថ្មី ដើម្បីច្រានចោល​ពាក្យចចាមអារ៉ាមដែល​ថាលោកស្លាប់

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ចេញវីដេអូថ្មីមួយ ដើម្បីទាត់ចោលរាល់​ពាក្យ​ចចាមអារ៉ាម​តាមបណ្តាញសង្គម ដែល​​ផ្សាយ​ថា លោកត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Times of Israel កាល​ពីថ្ងៃទី​១៥​ខែ​មីនា​ឆ្នាំ​២០២៦ នៅក្នុងវីដេអូដែលថត​អំឡុង​ពេល​កំពុងកុម្ម៉ង់កាហ្វេនៅហាងមួយ លោក​ណេតាន់យ៉ាហ៊ូ បានពោល​ពាក្យ​បែប​លេង​សើច​ថា «ខ្ញុំស្លាប់មែន…តែ​ព្រោះកាហ្វេ»។

ក្រៅពីការបកស្រាយរឿងស្លាប់ លោកនាយករដ្ឋមន្ត្រីក៏បានឆ្លើយតបទៅនឹងការលើកឡើងថា កិច្ចសម្ភាសន៍តាមទូរទស្សន៍នាពេលថ្មីៗនេះរបស់លោក គឺជារូបភាពក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ហើយ​​នៅ​ក្នុង​​វីដេអូនោះ​ ដៃ​លោក​ម្ខាង​មានម្រាមរហូតដល់ទៅ៦ឯណោះ។ ដើម្បីបញ្ជាក់ការពិត លោកបានលើកដៃទាំងពីរបង្ហាញទៅកាន់កាមេរ៉ា ដើម្បីឲ្យគ្រប់គ្នាបានឃើញច្បាស់ៗថា លោកមានម្រាមដៃទាំង​សងខាង​តែ១០ប៉ុណ្ណោះ មិនមែនលើសដូចការបង្កើត​ដោយ AI ឡើយ។

នៅចុង​វីដេអូ លោកណេតាន់យ៉ាហ៊ូ បានលើកទឹកចិត្តឲ្យប្រជាជនអ៊ីស្រាអែល ចេញមកខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធខ្លះ ប៉ុន្តែត្រូវនៅក្បែរជម្រកសុវត្ថិភាពជានិច្ច។ លោកក៏បានសន្យាដែរថា រដ្ឋាភិបាលនឹងព្យាយាមដកចេញនូវរាល់ការរឹតត្បិតផ្សេងៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បី​ឲ្យ​ជីវភាពរស់នៅរបស់ប្រជាជនបានវិលត្រឡប់មកសភាពធម្មតាវិញ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម