ព័ត៌មានអន្ដរជាតិ
Netanyahu អវត្តមានពីកិច្ចប្រជុំទ័ព គួរឲ្យសង្ស័យ ចំពេលផ្ទុះពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិត
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអវត្តមានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីយោធា ចំពេលផ្ទុះពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិត។

តាមរយៈវីដេអូផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីស្រាអែល គេឃើញថា ក្នុងកិច្ចប្រជុំទ័ព គឺមិនមានវត្តមានលោក Netanyahu ទេ ពោលគឺមានតែរដ្ឋមន្ត្រីការពារជាតិ Israel Katz និងមន្ត្រីជាន់ខ្ពស់ជាមួយមេទ័ពផ្សេងទៀតប៉ុណ្ណោះ។
អ្វីដែលគេសង្ស័យគឺថា ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់ ផ្ទុះឡើង លោក Netanyahu មិនដែលអវត្តមានទេ សម្រាប់កិច្ចប្រជុំសំខាន់បែបនេះ ដូច្នេះនេះជាលើកទី១ហើយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់មុខពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ។
ប្រភពជាច្រើនបានលើកឡើងដូចៗគ្នា អំពីមរណភាពរបស់លោក Netanyahu ជាពិសេសមុននេះ ក៏មានការបញ្ចេញវីដេអូសង្ស័យជា Ai ដែលបង្ហាញពីបុរសខ្លាំងអ៊ីស្រាអែល មានរូបរាងខុសលក្ខណៈផងដែរ។

យ៉ាងណា រហូតមកដល់ម៉ោងនេះ នៅមិនទាន់មានព័ស្តុតាងរឹងមាំណាមួយដែលបញ្ជាក់ថា លោក Netanyahu បាត់បង់ជីវិតនោះទេ។ ផ្ទុយទៅវិញ វាហាក់ដូចជាយុទ្ធសាស្ត្ររក្សាសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតរបស់អ៊ីស្រាអែល ចំពេលសង្គ្រាមកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់។
ជុំវិញរឿងនេះ ការិយាល័យនាយករដ្ឋមន្ត្រីបញ្ជាក់ហើយថា លោកនៅមានជីវិត និងសុខភាពល្អណាស់។ អវត្តមានរបស់លោក គឺអាចបណ្តាលមកពីពិធីសារសន្តិសុខ ដែលតម្រូវឲ្យមេដឹកនាំកំពូលៗ ត្រូវស្ថិតនៅក្នុងលេណដ្ឋានសម្ងាត់ផ្សេងៗគ្នា ដើម្បីបង្ការការវាយប្រហារចំគោលដៅពីសំណាក់មីស៊ីលអ៊ីរ៉ង់។
ក៏មានរបាយការណ៍ដែរថា លោកនៅតែតាមដាននិងបញ្ជាទ័ពតាមរយៈប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាពខ្ពស់ ប៉ុន្តែមិនមានការផ្សាយផ្ទាល់ជាសាធារណៈទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍២៣ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


