ព័ត៌មានជាតិ
ពលរដ្ឋថ្លែងអំណរអរគុណរាជរដ្ឋាភិបាល ក្នុងការបន្តជួយសម្រាលបន្ទុកចំណាយ ខណៈតម្លៃប្រេងសកលកំពុងជួបវិបត្តិ
ប្រជាពលរដ្ឋថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រជាជន ខណៈតម្លៃប្រេងឥន្ធនៈសកលកំពុងបន្តជួបវិបត្តិ ។

លោក យឹម អធិស័ក្តិ ជាប្រជាពលរដ្ឋមើលឃើញយ៉ាងច្បាស់ថា បញ្ហាឡើងថ្លៃតម្លៃប្រេងឥន្ធនៈបច្ចុប្បន្នគឺជាបញ្ហាសកលលោក ដែលកើតចេញមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឲ្យបណ្តាប្រទេសជាច្រើនកំពុងជួបវិបត្តិនេះ ពុំមែនជាបញ្ហាដែលជួបតែកម្ពុជាតែឯកឯងនោះឡើយ។

ស្របពេលដែលបញ្ហាតម្លៃប្រេងឥន្ធនៈនៅកម្ពុជា កំពុងនៅបន្តជួបវិបត្តិឡើងថ្លៃនៅឡើយក៏ដោយ ក៏ប៉ុន្តែសម្តេចប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា បានបន្តជួយសម្រាលបន្ទុកចំណាយជាមួយបងប្អូនប្រជាពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុដា ៦,៥សេនដុល្លារ/លីត ស្មើជាង២០០រៀល និងបន្ថែម ១សេនដុល្លារ/លីត បន្ថែមថ្មីទៀត អមជាមួយការមិនយកពន្ធគយ និងបញ្ចុះពន្ធអាករលើប្រេងសាំង និងម៉ាស៊ូតមកសូន្យដុល្លារ ,បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃប្រេងសាំង និងម៉ាស៊ូត ពី១០% មកត្រឹម ៤% ដោយរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។

ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ៍បច្ចុប្បន្ន គឺតម្លៃ ៥,៤០០រៀល/លីត សម្រាប់ប្រេងសាំងធម្មតា និង៦,៧០០រៀល/លីត សម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះ ត្រូវបានកំណត់សម្រាប់ការអនុវត្តគិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងជាថ្មីម្តងទៀត៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


