សេដ្ឋកិច្ច
តម្លៃប្រេងសាំងហក់ឡើង ៥២០០ រៀល មួយលីត្រ
តម្លៃប្រេងឥន្ធនៈក្នុងស្រុកបានបន្តហក់ឡើងខ្ពស់នៅថ្ងៃពុធនេះ ក្នុងនោះតម្លៃលក់រាយសាំងធម្មតា ៥២០០ រៀល ក្នុងមួយលីត្រ កើនឡើង ៨០០ រៀល ប្រៀបធៀបនឹង ៣ ថ្ងៃមុន (៨-១០ ខែមីនា) ដែលលក់ក្នុងតម្លៃ ៤៤០០ រៀល ក្នុងមួយលីត្រ។

ចំណែកឯតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៩០០ រៀល ដោយត្រូវលក់រាយក្នុងតម្លៃ ៦០៥០ រៀល ក្នុងមួយលីត្រ។ តម្លៃខាងលើនឹងអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦។
ប្រជាពលរដ្ឋមួយចំនួនបានបានបង្ហាញក្ដីបារម្ភពីការបង្កើនការចំណាយប្រចាំថ្ងៃ ប៉ុន្តែពួកគាត់អះអាងថា តម្លៃប្រេងខាងលើអាចទទួលយកបានដោយសារស្ថានភាពនៃការកើនឡើងប្រេងជាសកល។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្តណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព។

តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយដែលទាបជាងតម្លៃដែលបានកំណត់ខាងលើ ដោយអាស្រ័យលើស្ថានភាពប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


