ព័ត៌មានអន្ដរជាតិ
នៅថៃ ដល់ថ្នាក់ពលរដ្ឋ យកកន្ទេលខ្នើយ មកដេកចាំនៅមុខការ៉ាស់សាំង តែម្តង
ប្រជាជនថៃ ជាពិសេសកសិករតែម្តងកំពុងរងទុក្ខវេទនាព្រោះតែវិបត្តិប្រេងឥន្ធនៈ ដល់ថ្នាក់ឥឡូវនេះអ្នកខ្លះត្រូវបង្ខំចិត្តយកកន្ទេលខ្នើយ មកដេកចាំនៅការ៉ាស់សាំងតែម្តង ដើម្បីទិញឲ្យទាន់គេ។

ករណីនេះកើតឡើងក្នុងខេត្ត Kamphaeng Phet ដោយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាស្ពាយធុងសាំង មកបោះជំរំនៅពីមុខស្ថានីយប្រេងឥន្ធនៈតែម្តង ដើម្បីដេកចាំចាំរថយន្តដឹកប្រេង ធ្វើដំណើរមកដល់។
តាមការផ្សាយរបស់ Amarin កាលពីថ្ងៃអាទិត្យទី២២ខែមីនាឆ្នាំ២០២៦ ពលរដ្ឋថៃ ទាំងក្មេងចាស់ប្រុសស្រី នាំគ្នាមកដេកនៅមុខការ៉ាសសាំងមួយក្នុងខេត្ត Kamphaeng Phet ដើម្បីរង់ចាំទិញប្រេង មានដល់អ្នកខ្លះនិយាយថា ពួកគេអត់ខ្លាចមូសខាំទេ ខ្លាចតែអត់បាន។
យ៉ាងណា ស្ថានីយប្រេងឥន្ធនៈទាំងឡាយ បានបិទប្រកាសអំពីវិធានការបន្ទាន់ ស្របតាមគោលការណ៍បែងចែកប្រេងជូនសាធារណជន ពោលគឺកំណត់បរិមាណប្រេងដែលអនុញ្ញាតឲ្យចាក់ក្នុងធុង ឬសម្រាប់រថយន្តនីមួយៗ មិនឲ្យលើសពី ៣ ០០០ បាតឡើយ ក្នុងមួយគ្រឿង។

ងាកទៅខេត្ត Phichit ឯណោះវិញ វត្ត Wichitraram លែងមានប្រេងម៉ាស៊ូតដើម្បីបូជាសពទៀតហើយ ដែលនេះជាទុក្ខលំបាកទាំងសម្រាប់ពុទ្ធសាសនិកនិងព្រះសង្ឃ។
ព្រះតេជព្រះគុណ Luang Phi Bom ដែលជាព្រះចៅអធិការវត្ត បានបង្ហោះសារលើបណ្តាញសង្គមថា ក្រៅពីនិមន្តបិណ្ឌបាត្រ ព្រះអង្គក៏ត្រូវតែរកទិញប្រេងម៉ាស៊ូតដើម្បីយកមកបូជាសពដែរ ព្រោះមេរុសម័យទំនើប គឺត្រូវប្រើប្រាស់ប្រេងម៉ាស៊ូតជាដាច់ខាត ខណៈសពមួយត្រូវប្រើប្រាស់ប្រេងម៉ាស៊ូតប្រហែល៦០លីត្រ ដើម្បីបូជាឲ្យឆេះអស់ល្អ និងមិនប៉ះពាល់បរិស្ថាន។
យ៉ាងណា មិនមែនជារឿងងាយឡើយ ស្ថានីយប្រេងមួយចំនួន មិនព្រមលក់ប្រេងដាក់ក្នុងប៊ីដុងឲ្យដាច់ខាត ហើយស្ថានីយខ្លះទៀតតម្រូវឲ្យវត្តបង្ហាញ «សំបុត្រមរណភាព» ទើបព្រមលក់ឲ្យព្រោះខ្លាចគេបោក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


