ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិងើបឡើងវិញ ក្រោយធ្លាក់ចុះជាង ១០ ដុល្លារកាលពីថ្ងៃចន្ទ
តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (២៤ មីនា) នេះ ក្រោយពីធ្លាក់ចុះជាគំហុកកាលពីម្សិលមិញ ជុំវិញក្ដីរំពឹងពីភាពធូរស្រាលនៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ពេលបិទការជួញដូរនៅថ្ងៃចន្ទ តម្លៃប្រេងកុងត្រា ម៉ាក Brent បានធ្លាក់ចុះ ១២,២៥ ដុល្លារ ឬ ១០,៩% មកនៅត្រឹម ៩៩,៩៤ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១០,១០ ដុល្លារ ឬ ១០,៣% មកនៅត្រឹម ៨៨,១៣ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះគំហុកនេះ កើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពន្យារពេលការវាយប្រហារយោធាណាមួយប្រឆាំងនឹងរោងចក្រថាមពលអ៊ីរ៉ង់រយៈពេល ៥ ថ្ងៃ ហើយបានលើកឡើងពី «កិច្ចពិភាក្សាប្រកបដោយស្ថាបនា» ដើម្បីដោះស្រាយអរិភាពនៅមជ្ឈិមបូព៌ា។
យ៉ាងណាមិញ តម្លៃប្រេងស្ទុះងើបឡើងវិញនៅថ្ងៃអង្គារនេះ ដោយតម្លៃប្រេងម៉ាក Brent បានកើនឡើង ៣,៧៤ ដុល្លារ ឬ ៣,៧៤% ដល់ ១០៣,៧ ដុល្លារ/បារ៉ែល ខណៈប្រេង WTI បានកើនឡើង ៣,៤២ ដុល្លារ ឬ ៣,៨៨% ដល់ ៩១,៥៥ ដុល្លារ/បារ៉ែល។
ការកើនឡើងវិញនេះ កើតឡើងក្រោយអ៊ីរ៉ង់បានច្រានចោលការអះអាងរបស់លោក ត្រាំ ថា ក្រុងតេអេរ៉ង់បានចរចាជាមួយសហរដ្ឋអាមេរិកដើម្បីឆ្ពោះទៅរកការបញ្ចប់ជម្លោះ។ អ៊ីរ៉ង់លើកឡើងថា សម្ដីរបស់ ត្រាំ គ្រាន់តែដើម្បីក្រឡុកទីផ្សារហិរញ្ញវត្ថុប៉ុណ្ណោះ ខណៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានបើកការវាយប្រហារថ្មីទៅលើគោលដៅអាមេរិក និងបានថ្កោលទោសការលើកឡើងរបស់លោក ត្រាំ ពាក់ព័ន្ធនឹងការចរចាថាជា «ប្រតិបត្តិការផ្លូវចិត្តដែលហួសសម័យ»។
គួរគូសបញ្ជាក់ថា មុនលោក ត្រាំ អះអាងពីការចរចាកាលពីថ្ងៃចន្ទ លោកបានគំរាមថានឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនបញ្ឈប់ការបិទច្រកសមុទ្រហ័រមូហ្ស។ ជាការឆ្លើយតប កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ពួកគេនឹងវាយប្រហាររោងចក្រថាមពលរបស់អ៊ីស្រាអែល និងបណ្ដាប្រទេសនៅឈូងសមុទ្រពែរ្សទាំងអស់ ដែលហ៊ានឱ្យអាមេរិកប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារ។ ភាពតានតឹងបែបនេះហើយ ដែលធ្វើឱ្យតម្លៃប្រេងម៉ាក Brent ជួញដូរនៅតម្លៃខ្ពស់ជាង ១១០ ដុល្លារ/បារ៉ែល នាពេលកន្លងមក៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


