Connect with us

ព័ត៌មានអន្ដរជាតិ

New York Post៖ អាមេរិក បញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់រួចហើយ ដើម្បីបញ្ចប់សង្គ្រាម

បានផុស

នៅ

យោងតាមប្រភពពីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពេលនេះសហរដ្ឋអាមេរិក បានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់ហើយ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ារយៈពេល៤សប្តាហ៍ ដែលកំពុងរុញពិភពលោកឲ្យធ្លាក់ចូលជ្រោះវិបត្តិយ៉ាងជ្រៅ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

កាសែត New York Post បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់២រូបសុំមិនបញ្ចេញឈ្មោះ ដែលទម្លាយថា ផែនការនេះត្រូវបានបញ្ជូនទៅតាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែភាគីអ៊ីរ៉ង់មិនទាន់និយាយអ្វីទេ។

១៥ចំណុចក្នុងផែនការនេះមានដូចជា៖ 

  1. អ៊ីរ៉ង់ត្រូវរុះរើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនចោលទាំងអស់។
  2. អ៊ីរ៉ង់ត្រូវសន្យាថា នឹងមិនបន្តស្វែងរកអាវុធនុយក្លេអ៊ែរទៀតឡើយ។
  3. អ៊ីរ៉ង់មិនត្រូវចម្រាញ់សារធាតុនុយក្លេអ៊ែរបន្ថែមទៀតទេ។
  4. រាល់សារធាតុដែលចម្រាញ់រួចទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់កោះសាបា (Saba) តាមកាលវិភាគដែលកំណត់ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
  5. មូលដ្ឋាននុយក្លេអ៊ែរនៅ Natanz, Isfahan និង Fordow នឹងត្រូវបញ្ឈប់ដំណើរការ។
  6. ទីភ្នាក់ងារថាមពលអាតូមិក នឹងទទួលបានសិទ្ធិចូលពិនិត្យរាល់ព័ត៌មាននុយក្លេអ៊ែរទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីរបស់អ៊ីរ៉ង់។
  7. អ៊ីរ៉ង់ត្រូវបោះបង់ចោលការប្រើប្រាស់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។
  8. អ៊ីរ៉ង់ត្រូវបញ្ឈប់ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមតំណាងនានានៅក្នុងតំបន់។
  9. ច្រកសមុទ្រ Hormuz នឹងត្រូវបន្តបើកចំហ ជាតំបន់ដែនសមុទ្រសេរី និងមិនត្រូវបានរារាំងឡើយនៅថ្ងៃអនាគត។
  10.  អ៊ីរ៉ង់ត្រូវកំណត់ចំនួន និងរយៈចម្ងាយបាញ់នៃមីស៊ីលរបស់ខ្លួន។
  11.  ការប្រើប្រាស់មីស៊ីលណាមួយនៅពេលក្រោយ គឺសម្រាប់តែការការពារខ្លួនរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។
  12.  រាល់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងត្រូវដកចេញ។
  13.  អ៊ីរ៉ង់នឹងទទួលបានការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅក្នុងតំបន់ Bushehr។
  14.  ការគំរាមកំហែងដោយយន្តការ «ដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ» ប្រឆាំងអ៊ីរ៉ង់ នឹងត្រូវលុបចោល។
  15.  សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួយអ៊ីរ៉ង់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr (សម្រាប់ការផលិតអគ្គិសនី)។

១៥ចំណុចខាងលើនេះហាក់ដូចមិនមែនជារឿងងាយស្រួលឡើយសម្រាប់អ៊ីរ៉ង់ ប៉ុន្តែគេនៅតែរង់ចាំមើលថាតើ ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបបែបណា។

យ៉ាងណា មុននេះ បើតាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, អ៊ីរ៉ង់ បានយល់ព្រម បោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម