កីឡា
នេះបានហៅថាស៊យមែន ឡុង ប៉េងលឿន បាត់ម៉ូតូទើបបានប៉ុន្មានខែឥលូវបាក់ឆ្អឹងជើងទៅទៀត
អ្នកលេងគុនខ្មែរ ឡុង ប៉េងលឿន ពិតជាស៊យមែនរយៈពេលប៉ុន្មានខែទើបបាត់ម៉ូតូ ១គ្រឿងសោះក្រោយពីរូបគេមកពីហ្វឹកហាត់ចប់ភ្លេចបិទរបងផ្ទះ ឥលូវក៏បាក់ឆ្អឹងជើងថែមទៀតខកខានឡើងប្រកួតកម្មវិធីគេហើយ និងត្រូវសម្រាកជាច្រើនខែទៀត។

កីឡាករ ឡុង ប៉េងលឿន និងម៉ូតូដែលបាត់
កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ កីឡាករ ឡុង ប៉េងលឿន បានបាត់ម៉ូតូ Scoopy ឆ្នាំ២០២១ ពណ៌ខ្មៅ ១គ្រឿងបន្ទាប់ពីរូបគេសម្រាកមួយភ្លេចក្រោយមកពីហ្វឹកហាត់ប្រដាល់ចប់អស់កម្លាំង។ ម៉ូតូនោះផងដែរត្រូវបានគេដឹងថាបានមកពីការសន្សំប្រាក់ក្រោយប្រកួតតាមសង្វៀននានា។

កីឡាករ ឡុង ប៉េងលឿន
ឥលូវនេះរំលងជាងកន្លះឆ្នាំប៉ុណ្ណោះកីឡាករ ឡុង ប៉េងលឿន ត្រូវជួបបញ្ហាបាក់ឆ្អឹងជើងថែមទៀត និងត្រូវខកខានឡើងសង្វៀនផង និងត្រូវលុបចោលការប្រកួតដែលមានឈ្មោះទាំងអស់ថែមទៀត។ ក្រោយបាត់ម៉ូតូប៉ុន្មានខែនេះគេឃើញ ប៉េងលឿន ចាប់ផ្ដើមប្រកួតសន្សំថវិកាជាថ្មីដើម្បីទិញម៉ូតូយកជិះគ្រាន់ហ្វឹកហាត់ ឬទៅប្រកួតតាមប៉ុស្តិ៍។ នេះជារឿងស៊យមួយសម្រាប់រូបគេ ដូច្នេះឥលូវនេះមានតែខំប្រឹងព្យាបាលរបួសជើងឲ្យជាសះស្បើយឡើងវិញដើម្បីមានឱកាសបន្តអាជីពប្រដាល់ជាថ្មី។

កីឡាករ ឡុង ប៉េងលឿន
បញ្ជាក់ ឡុង ប៉េងលឿន ជាកីឡាករចាស់វស្សាមួយរូបនៅក្នុងប្រដាល់គុនខ្មែរ។ រូបគេបច្ចុប្បន្នជាសិស្សគុន នៃក្លឹបប្រដាល់នាគរាជចតុមុខ។ ប៉ុន្មានថ្ងៃមុននេះអ្នកប្រដាល់ខាងលើមានរបួសបាក់ឆ្អឹងអំឡុងពេលហ្វឹកហាត់ និងត្រូវសម្រាកជាច្រើនខែទើបជាសះស្បើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


