កីឡាករ ឡុង ប៉េងលឿន ថារបួសរបស់ខ្លួននេះត្រូវសម្រាកព្យាបាលប្រហែល ៥-៦ខែទើបអាចមកហ្វឹកហាត់ ឬឡើងប្រកួតវិញបាន ស្របពេលឥលូវនេះព្យាបាលគ្រូខ្មែរនៅផ្ទះលោក ម៉ាង ម៉ន ដែលជាគ្រូប្រដាល់
អ្នកលេងគុនខ្មែរ ឡុង ប៉េងលឿន ពិតជាស៊យមែនមួយរយៈពេលនេះប៉ុន្មានខែទើបបាត់ម៉ូតូមួយគ្រឿងក្រោយហ្វឹកហាត់ចប់ភ្លេចបិទទ្វាឥលូវបាក់ឆ្អឹងជើងថែមទៀតខកខានឡើងប្រកួតកម្មវិធីគេហើយ និងត្រូវសម្រាកជាច្រើនខែទៀត។