ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែង ១៨ គីឡូម៉ែត្រ ស្ថាបនាឆ្លងកាត់ឃុំចំនួន ៥ ក្នុងស្រុកឯកភ្នំ ក្លាយជាសសៃឈាមសេដ្ឋកិច្ចពលរដ្ឋតាមជនបទ
ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១៨ គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងនៅស្រុកឯកភ្នំ ក្នុងខេត្តបាត់ដំបង ដែលបានជួយសម្រួលដល់ការដឹកកសិផលរបស់កសិករ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន។
លោក មុិល សុផល អភិបាលស្រុកឯកភ្នំបានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនានេះមានប្រវែង ១៨ គីឡូម៉ែត្រ ក្រាលកៅស៊ូតភ្ជាប់ឃុំចំនួន ៥ រួមមាន ឃុំសំរោង ឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ និងឃុំពាមឯក។

ក្រោយទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ១៨ គីឡូម៉ែត្រភ្ជាប់ឃុំជាច្រើននេះ ប្រជាកសិករសប្បាយចិត្តជាខ្លាំង ខណៈដែលរដ្ឋបាលស្រុកមានផែនការនឹងខិតខំរៀបចំទីប្រជុំជនឲ្យកាន់តែមានវិសាលភាពទូលំទូលាយថែមទៀត។
លោក មុិល សុផល បានអះអាងថា តាមរយះមូលនិធិស្រុក នៅឆ្នាំ ២០២៦ រដ្ឋបាលស្រុកនឹងបន្តសាងសង់ផ្លូវចាក់បេតុងក្នុងទីប្រជុំជនស្រុកបន្តទៀតដើម្បីផ្តល់បរិយាកាសល្អ និងផាសុខភាពសម្រាប់ពលរដ្ឋរស់នៅ។
ស្រុកឯកភ្នំមិនមានផ្លូវប្រវែងវែងដូចបណ្តាស្រុកផ្សេងៗនោះទេ ទើបមានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១៨ គីឡូម៉ែត្រសាងសង់តភ្ជាប់ពីឃុំមួយទៅឃុំមួយរហូតដល់ទៅ ៥ ឃុំ។
ប្រជាកសិករនៅតាមបណ្តាឃុំទាំង ៥ សម្តែងក្តីរីករាយយ៉ាងក្រៃលែងដោយពួកគេលើកឡើងថា ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចរបស់ពួកគេ តាមរយះការដឹកជញ្ជូនកសិផលបានចូលដលទីផ្សារយ៉ាងឆាប់រហ័សមិនរអាក់រអ៊ួលដូចគ្រាកន្លងទៅ។

កសិករម្នាក់ក្នុងឃុំព្រែកនរិន្ទ អ្នកស្រី ចាន់ រ៉ា បាននិយាយថា អ្នកស្រីសប្បាយចិត្ត ដែលរដ្ឋបាលស្រុកបានគិតគួរសាងសង់ហេដ្ឋារចនាមសម្ព័ន្ធផ្លូវថ្នល់ជូនពលរដ្ឋ។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលបានស្ថាបនារួចនេះមិនត្រឹមតែងាយស្រួលក្នុងដឹកជញ្ជូនកសិករចូលទីផ្សារប៉ុណ្ណោះទេ សូម្បីតែឈ្មួញក៏មានការងាយស្រូលចូលមកដល់ចម្ការរបស់ពលរដ្ឋ ដើម្បីមកលើកបន្លែពីកសិករទៅលក់បន្តក្នុងនោះមានដូចជា ម្ទេស ននោង ម្រះ ត្រឡាច និងឪឡឹកជាដើម។
អ្នកស្រី ឃួន ធឿន ជាអាជីវកររស់នៅក្នុងក្រុងបាត់ដំបងបាននិយាយប្រាប់ថា វាជាការល្អប្រសើរដែលតាមភូមិឃុំមានការស្ថាបនាផ្លូវតភ្ជាប់ អាចឲ្យឈ្មួញចូលទៅទិញកសិផលពីពលរដ្ឋដូចជា ប្រហុក ត្រីស្រស់ ត្រីងៀត ត្រីឆ្អើរ យកមកលក់បន្តនៅទីផ្សារក្នុងក្រុង ដែលបានជួយពង្រឹងសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរជាងមុន៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


