Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យស្រាវជ្រាវ និងចាត់វិធានការតឹងរ៉ឹងបំផុតចំពោះករណីលួចនាំប្រេងចូលពីថៃ

បានផុស

នៅ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣មេសានេះថា សម្តេចបានឃើញសារព័ត៌មានថៃចុះផ្សាយពីបណ្តាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចបានចេញបទបញ្ជាដាក់ឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការស្រាវជ្រាវឱ្យបានច្បាស់លាស់។ បើមានករណីពិតប្រាកដ ត្រូវស្វែងរកមុខសញ្ញាពាក់ព័ន្ធទាំងអស់ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនពាក់ព័ន្ធក្រុមហ៊ុនប្រេងណា ត្រូវដកអាជ្ញាប័ណ្ណ។ បើមានមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវបញ្ចប់តួនាទី និងបណ្តេញចេញពីក្របខណ្ឌជាកំហិត ដោយមិនគិតពីឋានៈឡើយ។

សម្តេចក៏បានរំលឹកដែរថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃ តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជាមានប្រភពប្រេងពីប្រទេសដទៃគ្រប់គ្រាន់ គ្មានការចាំបាច់នាំចូលពីថៃទៀតទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម